ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បច្ចេកវិទ្យា​ជួយ​ឲ្យ​អាជីវកម្ម​​​មាន​ប្រសិទ្ធភាព​​ជាង​មុន​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក សុខ សុភមង្គល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Codingate ថ្លែង​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​​ថា ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ដំណើរការ​របស់​អាជីវកអាច​សម្រួល​ដល់​ការងារ​គ្រប់​គ្រង​បុគ្គលិក ការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​គោលដៅ​ សម្រួល​ការ​រៀបចំ​ប្រព័ន្ធ​គណនេយ្យ និង​សម្រួល​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​​​ជា​ដើម។ សហគ្រិន​វ័យ​ក្មេង​នៃ​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ដំណោះស្រាយ​ខាង​បច្ចកវិទ្យា​​​រូប​នេះ​បញ្ជាក់​ថា ទោះ​បី​សហគ្រិន​ជា​ច្រើន​មាន​ការ​យល់​ដឹង​អំពី​​ផល​​ប្រយោជន៍​​នៃ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ចំពោះ​អាជីវកម្មខ្លួន ក្រុមហ៊ុន​​ជា​ទូទៅ​មិន​បាន​ព្រៀង​ទុក​អំពី​​ការ​ចំណាយ​​ប្រើ​បច្ចេកវិទ្យា​នៅ​ក្នុង​ថវិកាប្រតិបត្តិការ​របស់​ខ្លួន​មួយ​ផ្នែក​ដោយ​សារ​​មិន​ទាន់​យល់​ច្បាស់​ពី​សារៈ​សំខាន់​នៃ​ software (កម្មវិធី​កុំព្យូទ័រ) បើ​ប្រៀបធៀប​ទៅ​នឹង hardware (ឧបករណ៍​និង​សម្ភារៈ​កុំព្យូទ័រ)។ (សឹង សុផាត, Hello VOA ​សំឡេង​ជំនាន់​ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៧ មេសា ២០១៧)

អត្ថបទ​ទាក់ទង

XS
SM
MD
LG