ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ីថា មិន​តក់ស្លុត​នឹង​ការគំរាម​រឹបអូស​ទ្រព្យសម្បត្តិ​ពី​សំណាក់​លោក ហ៊ុន សែន

  • សុខ ខេមរា

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​មិន​ខ្វាយខ្វល់​ពី​ការប៉ុនប៉ង​ប្តឹង​ផ្តល់​ទាមទារ​សំណង​ជំងឺ​ចិត្ត ១ លាន​ដុល្លារ និង​ការរឹបអូស​ទ្រព្យសម្បត្តិ​លោក ពី​សំណាក់​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ទេ។ នៅក្នុង​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង​ជាមួយ​លោក សុខ ខេមរា នៃ VOA រដ្ឋធានី​វ៉ាស៊ីនតោន លោក​ សម រង្ស៊ី បាន​អះអាង​ថា ទង្វើ​របស់​គណបក្ស​កាន់​អំណាច​ចុងក្រោយ​នេះ គឺ​បង្ហាញ​ពី​ក្តី​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ការប្រកួត​ប្រជែង​ក្នុង​ពេល​បោះឆ្នោត៕

XS
SM
MD
LG