ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ពីកុមារនៅហ្វារក្លាយជាសិល្បករសៀកនៅក្រុមហ៊ុនសៀកដ៏ធំបំផុតលើពិភពលោក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បទសម្ភាសន៍៖ កើតនៅឃុំអូចារ ខេត្តបាត់ដំបង យុវជន សុខ ឌីណា ដែលមានវ័យទើបតែ២២ឆ្នាំមកពីគ្រួសារដែលមានជីវភាពលំបាកនិងធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្នុងសមាគមហ្វារពន្លឺសិល្បៈនោះ មិនត្រឹមតែបានទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងសាលាបង្ហាត់បង្រៀនសៀកដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងទីក្រុង Montreal ប្រទេសកាណាដាប៉ុណ្ណោះនោះទេ ឌីណាថែមទាំងត្រូវបានជ្រើសរើសឲ្យចូលបម្រើការនៅក្នុងក្រុមហ៊ុន សៀកដ៏ធំបំផុតរបស់ពិភពលោកដែលមានឈ្មោះថា«Cirque du Soleil‍» ដោយសារតែការតស៊ូព្យាយាមនិងទេពកោសល្យដ៏អស្ចារ្យរបស់ខ្លួន។ កញ្ញា ស្រេង លក្ខិណា នៃ VOA បានសម្ភាស យុវជន សុខ ឌីណា ដែលកំពុងធ្វើការនៅក្នុងទីក្រុង Montreal ប្រទេសកាណាដាតាមទូរស័ព្ទ អំពីដំណើរជីវិតតស៊ូនិងប្រកបដោយភាពជោគជ័យរបស់យុវជនវ័យក្មេងរូបនេះ។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG