ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​គាំទ្រ ​និង​ប្រឆាំង​​ជនភៀសខ្លួន​នៅ​អូស្ត្រាលី​​


បាតុករ​ប្រឆាំង​អ្នកសុំសិទ្ធជ្រកកោនដែលត្រូវបាននិរទេសខ្លួនប្រមូលផ្តុំនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីកាលពី០៤ កុម្ភៈ ២០១៦។
បាតុករ​ប្រឆាំង​អ្នកសុំសិទ្ធជ្រកកោនដែលត្រូវបាននិរទេសខ្លួនប្រមូលផ្តុំនៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីកាលពី០៤ កុម្ភៈ ២០១៦។

មនុស្ស​ច្រើនរយនាក់​បានធ្វើ​បាតុកម្ម​នៅទីក្រុង​ Melbourne​ ប្រទេស​អូស្ត្រាលីនៅថ្ងៃសៅរ៍​នេះ​ ក្រោយពី​សំណើ​សុំជម្រក​ជនភៀសខ្លួន​ បាននាំ​ឲ្យមាន​បាតុកម្ម​ទាំង​អ្នកប្រឆាំង​ ទាំង​អ្នក​គាំទ្រ។ ​បាតុករ​របស់ក្រុម​ប្រឆាំង​ឥស្លាម​ និយាយ​ថា ​ពួកគេ​ប្រឆាំងនឹង​ផែនការ​តាំងលំនៅ​របស់​ជនភៀស​ខ្លួន​១២០​នាក់​ពី​ប្រទេសស៊ីរី​និង​អ៊ីរ៉ាក់ ​នៅក្នុង​ជម្រក​មនុស្ស​ចាស់​ក្នុង​តំបន់ Eltham។ ​ប៉ូលិសបាន​ទៅបំបែក​បាតុករ​ប្រឆាំង​និង​បាតុករគាំទ្រ​ឲ្យនៅ​ឆ្ងាយពី​គ្នា​ដើម្បី​កុំឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា។​

អ្នកគាំទ្រ​ជនភៀសខ្លួន​ ដែល​ជាផ្នែក​មួយ​នៃក្រុម ​Welcome to Eltham ​មានន័យ​ថា Eltham​ សូម​ស្វាគមន៍​ ​កាន់​ស្លាក​សញ្ញា​ពណ៌​ដែល​សរសេរ​ថា ​Eltham says «yes» to refugees មានន័យថា ​Eltham ទទួល​ជនភៀស​ខ្លួន។ ​ទស្សនាវដ្តី The Sydney Morning Herald ​រាយ​ការណ៍​ថា ​មនុស្ស​ក្នុងស្រុក​បាន​ពិភាក្សា​គ្នា​អំពី​ផែនការ​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​នៅ​ជម្រក ​St. Vincent ​តែ​ពួកគេភាគ​ច្រើន​មិន​សប្បាយ​ចិត្ត​ទេ​ ដោយសារ​មានមនុស្ស​មកពី​តំបន់​ផ្សេង​បាន​ចូលមក​ធ្វើ​បាតុកម្ម​នៅ ​Eltham។​

ប្រទេស​អូស្ត្រាលី​មាន​នយោបាយ​អន្តោប្រវេសន៍​តឹងតែង​ ហើយ​អ្នកសុំ​សិទ្ធ​ជ្រកកោន​ដែល​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ទ្វីបនេះ ​ត្រូវគេ​ដាក់​ក្នុង​ជំរំ​នៅ​កោះ Nauru ​ឬនៅ ​Papua New Guinea ​ហើយ​ឋានៈ​ជា​ជនភៀសខ្លួន​របស់​ពួកគេ​ត្រូវ​បដិសេធ ​ឬ​ទទួល​ស្គាល់។ ​កាលពី​ឆ្នាំ២០១៥​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​សំណើ​ទទួល​ជនភៀសខ្លួន​១​ម៉ឺន​២​ពាន់នាក់ដែល​គេច​ពីតំបន់​មាន​ជម្លោះ ​ដូចជា​អ៊ីរ៉ាក់​ និង​ស៊ីរី។ ​តែ​សប្តាហ៍​មុន​ មន្ត្រី​អូស្ត្រាលី​បាន​ប្រកាស​ជា​អចិន្ត្រៃយ៍​ហាម​អ្នក​សុំ​សិទ្ធ​ជ្រក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG