ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ តើ​សមាជិក​​អាស៊ាន​អាច​រៀន​សូត្រ​អ្វី​ខ្លះ​ពី​ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Keith Richburg ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារព័ត៌មាន នៅ​សាកលវិទ្យាល័យ​ហុងកុង។ លោក​បាន​ចំណាយ​ពេល​ច្រើន​ជាង​ពីរ​ទសវត្សរ៍​ ធ្វើ​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​សម្រាប់​កាសែតWashington Post  ដែល​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​អាហ្រ្វិក អឺរ៉ុប ចិន និង​អាស៊ីអាគ្នេយ៍។ លោក​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឆ្នាំ១៩៨៦ ក្នុង​ពេល​ដែល​លោក​ឈរ​ជើង​នៅ​ក្នុង​ក្រុង​ម៉ានីល។ ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់ លោក Richburg បាន​រាយការណ៍​ព័ត៌មាន​យ៉ាង​ច្រើន​ពី​សហភាព​អឺរ៉ុប និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ហើយក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី១ បន្ទាប់​ពីកម្ពុជា​បាន​ចូល​ជា​សមាជិក​​ប្លុក​មួយ​នេះ​ក្នុង​ឆ្នាំ១៩៩៩។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ក្នុងពេល​ថ្មីៗ​នេះ នាង​ ហឿន​ សុភ័ក្រ្ត នៃ VOA បាន​សាកសួរ​អ្នក​កាសែត​ចូល​និវត្តន៍​រូប​នេះ អំពី​មេរៀន​ដែល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ អាច​រៀន​សូត្រ​ពី​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​របស់​ប្រទេស​អង់គ្លេស​ដែលបាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប​តាមរយៈ​ការ​ធ្វើ​ប្រជាមតិ​កាលពី​ថ្ងៃទី២៣ ខែមិថុនា។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG