ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ​តួ​នាទី​សំខាន់​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ ​ពេល​បច្ចុប្បន្ន​ និង​អនាគត


ថ្ងៃ​ទី​១២​ ខែ​សីហា​​នេះ គឺ​ជា​ទិវា​យុវជន​អន្តរ​ជាតិ​ ដែល​ទិវា​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ​តាំង​ពី​ឆ្នាំ​១៩៩៩​មក​ម្ល៉េះ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទិវា​នេះ​មាន​គោល​បំណង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​នានា​ដែល​យុវជន​បាន​ប្រឈម​មុខ​ទាំង​ផ្នែក​វប្បធម៌​ និង​ផ្នែក​ច្បាប់។​ ជា​ការពិត​ណាស់​ សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ យុវជន​ត្រូវ​បាន​ចាត់​ទុក​ថា​ ​ ជា​កម្លាំង​ចលករ​មួយ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​ការងារ​លើ​គ្រប់​វិស័យ។​ នាង​ចន ច័ន្ទបូតា​នៃ​ VOA​ បាន​សម្ភាស​ជាមួយ​នឹង​លោក​គី វាសនា​ ប្រធាន​ក្រុម​ដឹក​នាំ​យុវជន​អាស៊ាន​នៅ​កម្ពុជា​ (AYLA)​ អំពី​តួ​នាទី​សំខាន់​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត។ សូម​លោក​អ្នក​នាង​ស្តាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៖

XS
SM
MD
LG