ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ ជួប​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន​ដែល​ជាប់​ជ័យលាភី Cambodia ICT Awards ២០១៦


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ជា ឡង់ដា ក្នុង​វ័យ​២៧​ឆ្នាំ បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ហ៊ុន BookMeBus ដែល​ជា​ប្រភេទ​ក្រុម​ហ៊ុន​មួយ​ទើប​បង្កើត​ថ្មី​ ឬ​ជា​ភាសា​អង់គ្លេស​ថា Start-up។ ក្រៅ​ពី​បាន​ជាប់​ជា​ជ័យ​លាភី​ក្នុង​ប្រភេទ​វិញ្ញាសា​ក្រុម​ហ៊ុន​បង្កើត​ថ្មី​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា (Cambodia ICT Awards) ឆ្នាំ​២០១៦​ហើយ​នោះ ក្រុម​ហ៊ុន​នេះ​ក៏​ទទួល​បាន​មេដាយ​មាស​នៅ​ក្នុង​ការ​ប្រកួត​ដដែល​នេះ​ថែម​ទៀត​ផង។ លោក ឡង់ដា បាន​បញ្ជាក់​ប្រាប់ VOA ថា ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មាន​ហានិភ័យ​ខ្ពស់ ព្រោះ​ជា​រឿយៗ​ក្រុម​ហ៊ុន​ប្រភេទ​នេះ​ប្រមាណ​៩០​ភាគរយ​ទទួល​បរាជ័យ។ ចង់​ដឹង​ថា លោក ឡង់ដា ធ្វើ​យ៉ាង​ណា​ទើប​អាច​ទទួល​បាន​ជោគជ័យ​នោះ សូម​ស្តាប់​បទសម្ភាសន៍​រវាង​នាង ហឿន សុភ័ក្ត្រ និង​លោក ឡង់ដា អំពី​រឿង​នេះ​ដូច​តទៅ៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG