ប្រទេសប៉ាគីស្ថាននិងប្រទេសអាហ្វហ្គានីស្ថានបានយល់ព្រមគ្នាទៅវិញទៅមកដើម្បី បញ្ឈប់ការវាយប្រហារនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីមានការប៉ះទង្គិចតាមព្រំដែន ហើយធ្វើឲ្យមនុស្សយ៉ាងតិចមួយនាក់បានស្លាប់និង១៨នាក់ផ្សេងទៀតរងរបួស។
ទោះជាយ៉ាងណាក៏ដោយក្រុមមន្ត្រីនិងក្រុមអ្នកស្រុកបាននិយាយថាស្ថានការណ៍ នៅតំបន់ព្រំដែន Torkham នៅតែមានភាពតានតឹង ហើយជម្លោះនេះបានបង្ខំឲ្យជន ជាតិប៉ាគីស្ថានប្រមាណ២០០គ្រួសារផ្លាស់ទៅតាំងទីលំនៅកន្លែងមានសុវត្ថិភាព។
លោក ប្រធានាធិបតីអាហ្វហ្គានីស្ថាន Abdullah Abdullah បានថ្លែងប្រាប់កិច្ចប្រជុំក្រុម រដ្ឋមន្ត្រីមួយក្នុងក្រុងកាប៊ុលថា ប្រទេសប៉ាគីស្ថានចង់កសាងច្រកចេញចូលថ្មី តែឆ្មាំ ព្រំដែនប្រទេសអាហ្វហ្គានីស្ថានមិនយល់ព្រមទេ។ ប៉ាគីស្ថាននៅតែចចេះធ្វើ ហើយ បានបាញ់មកលើកងកម្លាំងអាហ្វហ្គានីស្ថាន។
លោកបានបញ្ជាក់ថាការវាយប្រហារគ្នាបានផ្ទុះឡើងអស់រយៈពេល ៧ម៉ោងហើយធ្វើឲ្យទាហ៊ានអាហ្វហ្គានីស្ថានម្នាក់ស្លាប់និងរបួស៦នាក់ផ្សេងទៀត។ កងកម្លាំងប៉ាគីស្ថានក៏រងរបួសក្នុងការវាហារគ្នានោះដែរ៕