ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុមរដ្ឋឥស្លាម​ធ្វើ​ការវាយប្រហារ​ដល់​ជីវិត​ទៅ​លើ​ទីស្នាក់ការ​ប៉ូលិស​អាហ្វហ្គានីស្ថាន


រូបភាពនៃបំណែករបស់មន្ទីពេទ្យបន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅ Kunduz ប្រទេសអាហ្វហ្គានីស្ថាន

ក្រុមមន្ត្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា ក្រុមសកម្មប្រយុទ្ធ​រដ្ឋឥស្លាម​បាន​សម្លាប់​កងកម្លាំង​សន្តិសុខ​អស់​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់ ដោយ​រួម​មាន​ទាំង​មេប៉ូលិស​ស្រុក​ម្នាក់ នៅ​ក្នុង​ការវាយប្រហារ​កាល​ពី​ព្រឹកព្រហាម នៅ​ប៉ែក​ខាង​កើត​ប្រទេស​អាហ្វហ្គានីស្ថាន។

ការវាយប្រហារ​ទៅ​លើ​ទីស្នាក់ការ​ប៉ូលិស​នៅ​ក្នុង​ស្រុក Haska Mena ខេត្ត Nangarhar ដែល​ជាប់​ព្រំប្រទល់​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន បាន​បណ្តាល​ឲ្យ​មាន​ការបាញ់​ប្រហារ​ដោយ​កាំភ្លើង​ត​ទល់​គ្នា​យ៉ាង​ខ្លាំង​រយៈពេល​មួយ​ម៉ោង ដែល​បាន​បណ្តាល​ឲ្យ​សមាជិក​ក្រុមរដ្ឋឥស្លាម​យ៉ាង​ហោច​ណាស់​ចំនួន​១៥​នាក់​ស្លាប់ និង​របួស​៧​នាក់។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​មន្ត្រី​ថ្នាក់​ខេត្ត​ម្នាក់។

ការមក​ដល់​ទាន់​ពេល​វេលា​របស់​កងកម្លាំង​ប្រដាប់​អាវុធ​បន្ថែម​បាន​ធ្វើឲ្យ​កងកម្លាំង​អាហ្វហ្គានីស្ថាន​យក​ឈ្នះ​លើ​ការវាយប្រហារ​នេះ​បាន។ នេះ​បើ​តាម​សម្តី​របស់​លោក Attaullah Khogyani ដែល​បាន​ថ្លែង​ប្រាប់ VOA ថ្វីត្បិត​តែ​ប៉ូលិស​យ៉ាង​ហោច​ណាស់​ចំនួន​៦​នាក់​បាន​រងរបួស។

ប៉ុន្តែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​និង​សម្តី​ប្រជាជន​បាន​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​យ៉ាង​ហោច​ណាស់​ចំនួន​១១​នាក់​បាន​រងរបួស ហើយ​ក្នុង​ចំណោម​នោះ​៦​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ក្រុមអ្នកវាយប្រហារ​ដែល​ប្រដាប់​ដោយ​អាវុធ​យ៉ាង​ច្រើន​ត្រូវ​បាន​គេ​រាយការណ៍​ថា អាច​ចូល​ទៅ​កាន់​ទីស្នាក់ការ​ប៉ូលិស​ធ្វើ​ការវាយប្រហារ​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល មុន​ពេល​ពួកគេ​ទាំង​នោះ​ត្រូវ​បាន​បណ្តេញ​ចេញ​ទៅ​វិញ៕

XS
SM
MD
LG