លោក ហ៊ុន ម៉ាណែត ដាក់ខ្លួនឯងឲ្យនៅឆ្ងាយពីគោលនយោបាយរបស់ឪពុកលោក
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា បាតុករប្រឆាំងនឹងរូបលោក គួរតែបង្ហាញភស្តុតាងនិងសាក្សីឲ្យបានរឹងមាំ នៅពេលដែលពួកគេ ធ្វើការចោទប្រកាន់នានាមកលើរូបលោក ជាជាងការគ្រាន់តែនិយាយភ្ជាប់រូបលោក ទៅនឹងឪពុករបស់លោក ដែលជានាយករដ្ឋមន្ត្រីនោះ។ នេះគឺជាការឆ្លើយតបរបស់លោក ហ៊ុន ម៉ាណែត ទៅនឹងសំណួររបស់ VOA នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅក្នុងទីក្រុងឡុងប៊ិច កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦៕