គម្រោងសាកល្បង ដើម្បីបង្កើនអាហារបំប៉នសម្រាប់កម្មកររោងចក្រនៅកម្ពុជា
ការសិក្សារបស់អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា (ILO) បង្ហាញថា កម្មកររោងចក្រកម្ពុជាភាគច្រើនមិនបានទទួលទានអាហារបំប៉ន មានជីវជាតិគ្រប់គ្រាន់ទេ ហើយជាលទ្ធផល កម្មករជាច្រើនមានជំងឺស្លេកស្លាំង និងខ្វះទំងន់។ ឥឡូវនេះ គម្រោងសាកល្បងមួយនឹងផ្តល់អាហារបំប៉នមួយពេល ដល់កម្មកររបស់រោងចក្រចំនួន៥កន្លែង ដោយមិនយកប្រាក់កម្រៃរហូតដល់ឆ្នាំក្រោយ ដើម្បីបញ្ចុះបញ្ចូលរោងចក្រនានា និងរដ្ឋាភិបាលកម្ពុជាឲ្យជឿលើផល ប្រយោជន៍សេដ្ឋកិច្ចទទួលបានពីការផ្តល់អាហារបំប៉នដល់កម្មករដោយមិនយកប្រាក់កម្រៃ។ នាង ទែន សុខស្រីនិត ជូនសេចក្តីរាយការណ៍របស់លោក Robert Carmichael ដែលរាយការណ៍ឲ្យវីអូអេពីទីក្រុងភ្នំពេញ ដូចតទៅ៖