ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​បង្ហាញ​ច្រក​បួន​ដែល​អាច​ដោះស្រាយ​ការជាប់​គាំង

  • ម៉ែន គឹមសេង

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​

វ៉ាស៊ីនតោន - ការជាប់​គាំង​នយោបាយ​នៅ​បន្ត​នៅ​ឡើយ ​បើ​ទោះ​បី​ជា​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ការ​តវ៉ា​របស់​គណបក្ស​សង្រ្គោះជាតិ​ដែល​មិន​ព្រម​ទទួល​យក​លទ្ធផល​ដែល​ប្រកាស​ដោយ​គ.ជ.ប.។​

នៅ​ថ្ងៃ​សៅរ៍​ទី​៧​ខែ​កញ្ញា​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​មហា​បាតុកម្ម​ដូច​ការ​គ្រោង​ទុក​ដដែល។​

នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ប្រចាំ​ខែលើ​ប្រធាន​បទ​«សិទ្ធិ​ពលរដ្ឋ​និង​ការ​បោះឆ្នោត»​ លោក​អ៊ូ​ វីរៈ​នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​បង្ហាញ​នូវ​សេណារីយោ​ចំនួន​បួន​ដែល​គណបក្ស​នយោបាយ​អាចនឹងប្រើ​ជា​ច្រក​មួយ​ដើម្បីចេញ​ពីភាព​ទាល់ច្រក​នេះ​បាន។

ច្រកចេញទាំងនេះ រួមាន​ការទទួល​ស្គាល់​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ចរចា​ឱ្យ​មាន​សម្បទាន​ពី​គណបក្ស​កាន់​អំណាច​ ការ​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​ចម្រុះ​ដឹកនាំ​ដោយគណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ការ​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​មួយ​ស៊ើប​អង្កេត​ឱ្យ​បាន​ពេញ​លេញ​ជាដើម។ ​

ឯកសារ​យុទ្ធ​សាស្រ្ត​នេះ​ត្រូវ​បាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រៀបចំ​កាលពី​ខែ​សីហា​មុន​នេះ៕
XS
SM
MD
LG