លោក Putinបាននិយាយទៀតថា«ខ្ញុំប្រហែលត្រូវទូរសព្ទលោកប្រធានាធិបតី Trump ហើយមានការពិភាក្សាមួយជាមួយលោក»។
ក្នុងតំបន់ Dnipropetrovsk ដែលនៅក្បែរនោះ អភិបាលតំបន់នេះ លោក Serhiy Lysak និយាយថា មនុស្សយ៉ាងតិច៣នាក់ ត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ ក្រោយការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro។
រុស្ស៊ីមិនបានយល់ព្រមដល់បទឈប់បាញ់គ្នាទេ ក៏ប៉ុន្តែ លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃអង្គារថាលោកមានអ្នកតំណាងកំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីពិភាក្សាបញ្ហានេះ។
ការពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេចបន្តឡើងវិញនូវការចែករំលែកព័ត៌មានសម្ងាត់និងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតមក។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថាសហរដ្ឋអាមេរិក នឹងលុបចោលភ្លាមៗនូវការផ្អាកលើការចែករំលែកការស៊ើបការណ៍សម្ងាត់ហើយនឹងបន្តជំនួយសន្តិសុខដល់អ៊ុយក្រែន។
ប្រជាជនអ៊ុយក្រែននៅសាធារណរដ្ឋឆែក បានរៃអង្គាសប្រាក់ជិត ១៩.០០០ ដុល្លារ ដើម្បីជួយទាហានចូលនិវត្តន៍និងអ្នកបង្ហាត់របាំអ៊ុយក្រែនម្នាក់ ដើម្បីឱ្យរូបលោកអាចវិលត្រឡប់មករាំសម្តែងឡើងវិញ។
លោក Rubio បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងដោះស្រាយបញ្ហាផ្អាកជំនួយសម្រាប់អ៊ុយក្រែន។
វិធានការយ៉ាងឆាប់រហ័សរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបន្តសម្រេចឱ្យបាននូវការផ្សះផ្សាទំនាក់ទនងជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនខកចិត្ត។
លោក Zelenskyy បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអនឡាញថា៖ «អ៊ុយក្រែនស្វែងរកសន្តិភាពតាំងពីវិនាទីដំបូងនៃសង្គ្រាមនេះម្ល៉េះ ហើយយើងតែងតែនិយាយថាមូលហេតុតែមួយគត់ដែលសង្គ្រាមនេះនៅបន្តគឺដោយសារតែរុស្ស៊ី»។
មន្ត្រីនៅក្នុងទីក្រុង Poltava នៃប្រទេសអ៊ុយក្រែនបានរាយការណ៍ថាមានការខូចខាតអគារលំនៅដ្ឋានជាច្រើនខ្នង។
ការអំពាវនាវរបស់លោក Zelenskyy ឱ្យបញ្ឈប់ការវាយប្រហារតាមអាកាសលើរោងចក្រថាមពលនេះគឺផ្ដើមចេញពីវោហារសាស្ត្រកើនឡើងរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងរុស្ស៊ីអំពីការបញ្ចប់សង្គ្រាមនេះ ដែលឥឡូវនេះឈានចូលដល់ឆ្នាំទី ៤ ហើយ។
លោក Trump ក៏បានផ្អាកជំនួយយោធានិងការចែករំលែកព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនផងដែរដើម្បីដាក់សម្ពាធលើអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីមានការជជែកគ្នាតឹងសរសៃកជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីមួយសប្ដាហ៍មុនមក។
ព័ត៌មានផ្សេងទៀត