ទឹកប្រាក់ដែលពលរដ្ឋធ្វើការនៅក្រៅប្រទេសផ្ញើទៅប្រទេសកំណើតវិញ គឺជាប្រភពហិរញ្ញវត្ថុយ៉ាងសំខាន់មួយ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ផ្ញើពីពលរដ្ឋនៅក្រៅប្រទេសនេះ ដែលជួយដល់ជីវភាពគ្រួសារ
វិសមភាពប្រាក់ចំណូល ឬគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាប្រធានបទក្តៅគគុកនៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ គម្លាតហួសហេតុអាចធ្វើឲ្យមានកំហឹងសង្គមនិងភាពប្រទាញប្រទង់គ្នាខ្លាំងក្នុងឆាកនយោបាយ និងសង្គម។
សហគមន៍សេដ្ឋកិច្ចនិងនយោបាយនៃប្រទេសចំនួន២៨ សហភាពអឺរ៉ុបមានឥទ្ធិពលទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច។ ។ សហភាពអឺរ៉ុបជាទីផ្សាធំសម្រាប់ផលិតផលរបស់បណា្តប្រទេសជាច្រើន និងជាមជ្ឈមណ្ឌលវប្បធម៌ ប្រភពនៃបច្ចេកវិទ្យាថ្មីដែលជាមូលដ្ឋានរបស់ក្រុមហ៊ុនធំៗជាច្រើន។
ជាមហាសេដ្ឋកិច្ចលេខ២ ចិនបាននិងកំពុងបង្កើនឥទ្ធិពលទាំងផ្នែកការទូត យោធា នយោបាយ និងសេដ្ឋកិច្ច។ ការផ្តល់ជំនួយ កម្ចី ការវិនិយោគ និងការហូរចូលនៃចំនួនអ្នកទេសចរ បាននិងកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនិងបណ្តាប្រទេសជាច្រើន។
ជាមហាសេដ្ឋកិច្ចលេខ១ សហរដ្ឋអាមេរិកមានឥទ្ធិពលទាំងផ្នែកការទូត យោធា នយោបាយ និងសេដ្ឋកិច្ច។ ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចអាមេរិកក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ បន្ទាប់ពីមានវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨មក។
បណ្តាប្រទេសជាច្រើន មានជាប់ជំពាក់បំណុលបរទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការកើនឡើងយ៉ាងខ្លាំងនូវបំណុលបរទេសនេះ។ ស្របពេលជាមួយគ្នានេះ មានការព្រួយបារម្ភជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ និងកម្រិតខ្ពស់នៃបំណុលបរទេសទាំងនេះ។
ប្រាក់ដុល្លារសហរដ្ឋអាមេរិក នៅតែមានឧត្តមភាពខ្ពស់ ទោះបីជាសេដ្ឋកិច្ចអាមេរិកមានភាគរយនៃសេដ្ឋកិច្ចពិភពលោកទាបជាងមុន និងការរាថយនៃការដឹកនាំនយោបាយក្នុងឆាកអន្តរជាតិក៏ដោយ។
No media source currently available