សេដ្ឋកិច្ចអន្តរជាតិភាគទី៧៖ «ប្រាក់ផ្ញើពីពលរដ្ឋធ្វើការក្រៅប្រទេស»
ទឹកប្រាក់ដែលពលរដ្ឋធ្វើការនៅក្រៅប្រទេសផ្ញើទៅប្រទេសកំណើតវិញ គឺជាប្រភពហិរញ្ញវត្ថុយ៉ាងសំខាន់មួយ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ផ្ញើពីពលរដ្ឋនៅក្រៅប្រទេសនេះ ដែលជួយដល់ជីវភាពគ្រួសារ ក៏ដូចជាការវិនិយោគក្នុងស្រុក។ តើអ្វីដែលជំរុញឲ្យមានការកើនឡើងនេះ? តើប្រទេសកំពុងអភិវឌ្ឍអាចទាញយកប្រយោជន៍អ្វីខ្លះពីប្រាក់ផ្ញើពីក្រៅប្រទេសនេះ? សម្រាប់ភាគទី៧នៃកម្មវិធី «សេដ្ឋកិច្ចអន្តរជាតិ» របស់ VOA អ្នកនាង ទែន សុខស្រីនិត នៃ VOA បានសាកសួរលោក ហេង ឌីណា អ្នកជំនាញខាងសេដ្ឋកិច្ចមួយរូបនៅ រដ្ឋធានីវ៉ាស៊ីនតោន អំពីប្រធានបទនេះ៕