សេដ្ឋកិច្ចអន្តរជាតិភាគទី៤៖ «សេដ្ឋកិច្ចចិន»
ជាមហាសេដ្ឋកិច្ចលេខ២ ចិនបាននិងកំពុងបង្កើនឥទ្ធិពលទាំងផ្នែកការទូត យោធា នយោបាយ និងសេដ្ឋកិច្ច។ ការផ្តល់ជំនួយ កម្ចី ការវិនិយោគ និងការហូរចូលនៃចំនួនអ្នកទេសចរ បាននិងកំពុងផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនិងបណ្តាប្រទេសជាច្រើន។ ស្របពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនក៏មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ បន្ទាប់ពីមានកំណើនជាច្រើនឆ្នាំមកនេះ។ សម្រាប់ភាគទី៤នៃកម្មវិធីសេដ្ឋកិច្ចអន្តរជាតិរបស់ VOA អ្នកនាង ទែន សុខស្រីនិត នៃ VOA បានសាកសួរលោក ហេង ឌីណា អ្នកជំនាញខាងសេដ្ឋកិច្ចមួយរូបនៅ រដ្ឋធានីវ៉ាស៊ីនតោន អំពីសក្តានុពលនៃសេដ្ឋកិច្ចចិន និងកត្តាប្រឈមនានា៕