សេដ្ឋកិច្ចអន្តរជាតិភាគទី៦៖ «វិសមភាពប្រាក់ចំណូលនិងផលប៉ះពាល់»
វិសមភាពប្រាក់ចំណូល ឬគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាប្រធានបទក្តៅគគុកនៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ គម្លាតហួសហេតុអាចធ្វើឲ្យមានកំហឹងសង្គមនិងភាពប្រទាញប្រទង់គ្នាខ្លាំងក្នុងឆាកនយោបាយ និងសង្គម។ តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានភាពវិសមភាពប្រាក់ចំណូលនេះ? តើសព្វថ្ងៃវិសមភាពទាំងនេះមានស្ថានភាពបែបណាក្នុងពិភពលោកឯ ហើយកម្រិតវិសមភាពនេះអាចមានផលប៉ះពាល់យ៉ាងណា? សម្រាប់ភាគទី៦នៃកម្មវិធី «សេដ្ឋកិច្ចអន្តរជាតិ» របស់ VOA អ្នកនាង ទែន សុខស្រីនិត នៃ VOA បានសាកសួរលោក ហេង ឌីណា អ្នកជំនាញខាងសេដ្ឋកិច្ចមួយរូបនៅ រដ្ឋធានីវ៉ាស៊ីនតោន អំពីប្រធានបទនេះ៕