ពលរដ្ឋខ្មែរជាង១លាន២សែននាក់កំពុងធ្វើការនៅប្រទេសថៃ ដើម្បីរកថវិកាបញ្ជូនមកគ្រួសារដែលរស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារមួយចំនួនអះអាងថា ជីវភាពរបស់ពួកគេនៅតែប្រឈមការលំបាក បើទោះបីពួកគេមានកូនធ្វើការនៅប្រទេសថៃក៏ដោយ។
ការងារមិនទាក់ទងនឹងកសិកម្មបានកើនចំនួន ១៥១.០០០ កាលពីខែមុនក្រោយពីកើនឡើងបាន ១២៥.០០០ កាលពីខែមករា។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស្ថិតិការងាររបស់ក្រសួងការងារអាមេរិកនៅក្នុងរបាយការណ៍ការងាររបស់ខ្លួនកាលពីថ្ងៃសុក្រ។
test
លោក គម គឿ អាយុ ៣៩ ឆ្នាំ ពលរដ្ឋធ្វើស្រែក្នុងឃុំជើងគួន ខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃសុក្រថា លោកសូមអំពាវនាវឲ្យថ្នាក់ដឹកនាំជួយផ្គត់ផ្គង់ទឹកដល់ប្រជាកសិករសម្រាប់ធ្វើស្រូវប្រាំង ខណៈលោកថា បច្ចុប្បន្ននេះនៅទីតាំងរបស់លោកកំពុងខ្វះខាតទឹក ស្របពេលដែលស្រូវកំពុងលូតលាស់។
ទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ បានប្រកាសអំពីវិធានការគាំទ្រយ៉ាងខ្លាំងដែលមិនធ្លាប់មាន ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញបន្ទាប់ពីបានរងគ្រោះផ្ទួនៗគ្នា រួមមានទាំងវិបត្តិបំណុលក្នុងទីផ្សារអចលនទ្រព្យដែលអូសបន្លាយអស់រយៈពេលជាយូរ និងការចំណាយតិចតួចរបស់អ្នកប្រើប្រាស់ចិន។
ប្រទេសកម្ពុជានៅមិនទាន់ទទួលបានការបន្តឡើងវិញនូវឋានៈអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដែលអ្នកជំនាញផ្នែកពាណិជ្ជកម្មថា មានប្រយោជន៍ច្រើនដល់ការប្រកួតប្រជែងរបស់កម្ពុជា។
ប្រជាពលរដ្ឋ និងអ្នកតាមដានជំរុញឲ្យរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធបន្តកំណត់តម្លៃផលដំណាំរបស់កសិករឲ្យបានសមរម្យ ចៀសវាងការខាតបង់ និងការក្រោកតវ៉ារបស់កសិករ។
កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថាតម្លៃបច្ចុប្បន្នទាប។ រដ្ឋមន្រ្តីកសិកម្មបានលើកឡើងថា កន្លងទៅ ក្រសួងធ្លាប់បានអំពាវនាវឱ្យប្រជាពលរដ្ឋដាំស្រូវក្រអូប ជាជាងស្រូវដែលពឹងផ្អែកលើទីផ្សារវៀតណាម។
កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលជាស្ថាប័នរបស់រដ្ឋាភិបាលបានបញ្ចេញគម្រោងវិនិយោគសម្រាប់ឆ្នាំ២០២៤កន្លងទៅ ដោយថាបានបំបែកកំណត់ត្រានៃការវិនិយោគប្រចាំឆ្នាំ ដោយបានអនុម័តគម្រោងចំនួន៤១៤ ដែលមានទុនសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក។
កាលពីថ្ងៃចន្ទ ប្រជាកសិករធ្វើស្រែមួយចំនួនក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចេញមុខតវ៉ាទាមទារឱ្យរដ្ឋាភិបាលជួយដំឡើងតម្លៃស្រូវ ខណៈពួកគេថា តម្លៃបច្ចុប្បន្នទាប។
ខណៈរដូវប្រមូលផលស្រូវប្រាំងចូលមកដល់ កសិករមួយចំនួនបានត្អូញត្អែរពីការធ្លាក់តម្លៃស្រូវនិងស្នើឱ្យក្រសួងកសិកម្មធ្វើអន្តរាគមន៍ដំឡើងតម្លៃស្រូវចាប់ពី១.០០០ក្នុង១គីឡូក្រាមឡើងទៅ ដើម្បីអាចឆ្លើយតបទៅនឹងការចំណាយលើការថែទាំ ដាក់ជីរ បូមទឹក និងជួលម៉ាស៊ីនច្រូត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ រយៈពេលពេញមួយឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ១ លាននាក់ (១.០២៣.៦៨៨នាក់) បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ គឺកើនឡើងជាង ២៨% បើធៀបនឹងឆ្នាំ ២០២៣ មានតែប្រមាណ ៨០ ម៉ឺននាក់ (៧៩៨.០៦៩នាក់) តែប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available