កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ០៣ កញ្ញា៖ អាមេរិកនិងចិនពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្មេងប្រុសម្នាក់ត្រូវបានសម្លាប់ដោយទាហានមីយ៉ាន់ម៉ាដែលការពារអណ្ដូងរ៉ែរបស់ចិន។ អាមេរិកនិងចិនពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច។ បទសម្ភាសន៍ VOA ជាមួយលោក ឱក សេរីសោភក្តិ៍ អំពីកិច្ចការអាទិភាពរបស់រដ្ឋាភិបាលអាណត្តិថ្មីនិងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:៣០
ព័ត៌មានពេលរាត្រី ៣ កញ្ញា៖ តៃវ៉ាន់ប្រឆាំងនឹងការសាងសង់របស់ចិននៅលើកោះ Triton
ព័ត៌មាននៅថ្ងៃនេះមានដូចជា ប៉ូលិសឥណ្ឌារារាំងការប្រជុំពិភាក្សាពីបញ្ហាពាក់ព័ន្ធនឹងក្រុមប្រទេស G-20 មុនកិច្ចប្រជុំកំពូល។ បទសម្ភាសន៍ VOA៖ ស្ថានភាពវិស័យកាត់ដេរ និងការព្យួរការងាររបស់កម្មករ។ អាមេរិក វៀតណាម និងតៃវ៉ាន់ប្រឆាំងនឹងការសាងសង់របស់ចិននៅលើកោះ Triton និងព័ត៌មានផ្សេងទៀត៕