កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៣ កញ្ញា៖ ក្រុមប្រទេស G-20 អំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ដោយឈប់និយាយថា រុស្ស៊ីជាអ្នកគឃ្លើន
ព័ត៌មាននៅថ្ងៃនេះមានដូចជា ក្រុមប្រទេស G-20 អំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ដោយឈប់និយាយថា រុស្ស៊ីជាអ្នកគឃ្លើន។ ប្រទេសចំនួន៦ក្នុងតំបន់ទន្លេមេគង្គឈានដល់កតិកាស្តីពីការចែករំលែកទិន្នន័យប្រតិបត្តិការទំនប់បន្ថែមទៀតក្នុងអាងទន្លេមេគង្គ និងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៣ កញ្ញា៖ រដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបើកការស៊ើបអង្កេតចោទប្រកាន់លោក Biden
ព័ត៌មាននៅថ្ងៃនេះមានដូចជា រដ្ឋសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបើកការស៊ើបអង្កេតចោទប្រកាន់លោក Biden។ កម្ពុជាបដិសេធមិនចូលរួមសមយុទ្ធយោធាអាស៊ាននៅសមុទ្រចិនខាងត្បូង។ ភរិយារបស់លោក នី ណាក់ អំពាវនាវចាប់ជនដៃដល់ ក្រោយស្វាមីត្រូវបានវាយយ៉ាងដំណំ និងព័ត៌មានផ្សេងៗទៀត។