កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១ ឧសភា៖ ឥទ្ធិពលចិននៅតំបន់អាស៊ីកណ្តាលកាន់តែរីកធំ ខណៈអាមេរិកថមថយ
ព័ត៌មានថ្ងៃនេះមានដូចជា ស្ត្រីអ៊ុយក្រែន ៣ រូបស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី។ ឥទ្ធិពលចិននៅតំបន់អាស៊ីកណ្តាលកាន់តែរីកធំ ខណៈអាមេរិកថមថយនិងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១ ឧសភា៖ នៅទិវាពលកម្មអន្តរជាតិ កម្មករកម្ពុជាស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង
ព័ត៌មាននៅថ្ងៃនេះមានដូចជា នៅទិវាពលកម្មអន្តរជាតិ កម្មករកម្ពុជាស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង។ ប្រធានាធិបតីអាមេរិកនិងហ្វីលីពីននឹងជួបពិភាក្សា ខណៈភាពតានតឹងជាមួយចិនកើនឡើង។ កម្មវិធី Hello VOA និងព័ត៌មានផ្សេងៗទៀត៕