ទំនាក់ទំនង៧០ឆ្នាំ កម្ពុជា~អាមេរិក
ការប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក
ទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដែលបានឈានចូលដល់គម្រប់ ៧០ ឆ្នាំ នៅឆ្នាំ ២០២០ នេះ ហាក់មានភាពល្អប្រសើរជាងពេលមុន ជាពិសេសចាប់តាំងពីការចូលកាន់តំណែងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា កាលពីខែសីហា ឆ្នាំមុនមក។ នេះបើយោងតាមអ្នកវិភាគកិច្ចការការទូត និងនយោបាយមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងតំបន់អាស៊ី និងសហរដ្ឋអាមេរិក។
ដំណោះស្រាយបំណុលប្រវត្តិសាស្ត្រកម្ពុជា-អាមេរិក
ក្នុងពេលដែលសហរដ្ឋអាមេរិកនិងកម្ពុជាកំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីនៅឆ្នាំនេះ ដែលជាឆ្នាំគម្រប់ខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិកគួរតែលើកលែង ឬបង្វែរបំណុលដែលកម្ពុជាបានជំពាក់ តាំងពីដើមទសវត្សរ៍ ១៩៧០ មក ទៅជាជំនួយ ឬមូលនិធិអប់រំមួយ ដូចដែលសហរដ្ឋអាមេរិកបានធ្វើជាមួយប្រទេសវៀតណាម កាលពីប្រមាណ ២០ ឆ្នាំមុន។ នេះបើយោងតាមអ្នកវិភាគមួយចំនួន។
កម្ពុជា-អាមេរិក៖ គោលការណ៍រួមនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ
សហរដ្ឋអាមេរិកនឹងនៅតែបន្តជំរុញរដ្ឋាភិបាលកម្ពុជាឲ្យបើកឡើងវិញនូវលំហរប្រជាធិបតេយ្យ ដើម្បីឲ្យកម្ពុជាអាចក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដមួយ ដែលគោរពតាមគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ នេះបើផ្អែកតាមក្រុមមន្ត្រីអាមេរិកាំង។ ការបន្តជំរុញនេះ ធ្វើឡើងក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានៅឆ្នាំនេះ ដែលជាឆ្នាំគម្រប់ខួបទី ៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ខណៈដែលការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើក្រុមប្រឆាំងកាន់តែឡើងកម្តៅ។