ក្រោយហេតុការណ៍នៅក្រុង Parkland
ហេតុការណ៍ក្រោយការបាញ់ប្រហារនៅក្រុង Parkland
ករណីបាញ់ប្រហារមនុស្សនៅទីសាធារណៈបានកើតឡើងជាញឹកញាប់នៅសហរដ្ឋអាមេរិក។ វាបានក្លាយជាបញ្ហាជាតិដ៏ចម្បងរបស់រដ្ឋាភិបាលអាមេរិក។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ មនុស្ស ១៧នាក់ ស្លាប់នៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Floridaសហរដ្ឋអាមេរិក។ VOA បានបង្កើតកម្រងសេចក្តីរាយការណ៍៣ភាគមួយ ដែលមានចំណងជើងថា៖ «ក្រោយហេតុការណ៍បាញ់សម្លាប់រង្គាលនៅក្រុង Parkland» ដើម្បីតាមដានរឿងរ៉ាវនានាដែលបានកើតឡើងបន្ទាប់ពីមានសោកនាដកម្មដ៏សាហាវនេះ។