ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាគ​ទី​៣៖ មាតានៃតំបន់ដីសើម Everglades


ភាគ​ទី​៣៖ មាតានៃតំបន់ដីសើម Everglades
សូម​រង់ចាំ

No media source currently available

0:00 0:08:58 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ស្រី Marjory Stoneman Douglas គឺ​ជា​សកម្មជន​បរិស្ថាន​មិន​ចេះ​នឿយ​ហត់​ម្នាក់​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ជួយ​សង្គ្រោះ​តំបន់​ដី​សើម Everglades ក្នុង​រដ្ឋ Florida។ វិទ្យាល័យ​មួយ​ដែល​បាន​ដាក់​ឈ្មោះ​របស់​លោក​ស្រី​នៅ​ទីក្រុង Parkland រដ្ឋ Florida បាន​ទទួល​នូវ​ចំណាប់​អារម្មណ៍​ជា​អន្តរជាតិ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ​ឆ្នាំ២០១៨ ដែល​បាន​សម្លាប់​មនុស្ស​១៧នាក់។ សកម្មភាព​សហគមន៍​និង​ការប្តេជ្ញា​ចិត្ត​របស់​លោក​ស្រី Marjory Stoneman Douglasក្នុង​ការ​នាំ​មក​នូវ​ការ​យល់​ដឹង​អំពី​តំបន់​ដី​សើម Everglades គឺ​ស្រដៀង​ទៅ​នឹង​ស្មារតី​និង​កម្លាំង​ចិត្ត​របស់​សិស្សានុសិស្ស​នៅ​ទីក្រុង Parkland ដែល​បាន​ក្រោក​ឈរ​ដឹក​នាំ​ចលនា​ក្បួន​ដង្ហែ​ដើម្បី​ជីវិត ឬ March for Our Lives ដើម្បី​ប្រឆាំង​នឹង​អំពើ​ហិង្សា​កាំភ្លើង​ក្នុង​សហរដ្ឋ​អាមេរិក។ នៅក្នុង​ភាគ​ទី​៣ដែល​ជា​ភាគ​បញ្ចប់ យើង​ពិនិត្យ​មើល​កេរ្តិ៍​ដំណែល​របស់​លោក​ស្រី Marjory Stoneman Douglas។ អ្នកស្រី Beth Mendelson នៃ VOA រាយការណ៍​ពី​ទី​ក្រុង Parkland រដ្ឋ Florida។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG