ភាគទី២៖ ពីធាតុទៅជាគំនូរ
សិល្បករនិងសកម្មជនលោក Manuel Oliver កំពុងថែរក្សាកេរ្តិ៍ដំណែលកូនប្រុសរបស់លោកឈ្មោះ Joaquin (ហាឃីន) ដែលបានស្លាប់នៅក្នុងការបាញ់ប្រហារក្នុងវិទ្យាល័យ Marjory Stoneman Douglas ក្នុងទីក្រុង Parkland រដ្ឋ Florida ដោយគូសគំនូរម្តងមួយឆ្នូតៗ។ ទំនាក់ទំនងដ៏ជិតស្និទ្ធរបស់លោកជាមួយសិស្សទាំងអស់នៅវិទ្យាល័យ Marjory Stoneman Douglas ក្នុងក្រុង Parkland រដ្ឋ Florida ត្រូវបានស្តែងឲ្យឃើញតាមរយៈភាពចុះសម្រុងគ្នាដែលលោកមានជាមួយក្រុមក្មេងៗដែលបង្កើតចលនា «ក្បួនដង្ហែដើម្បីជីវិត ឬ March For Our Lives» ដើម្បីប្រឆាំងនឹងអំពើហិង្សាកាំភ្លើងក្នុងសហរដ្ឋអាមេរិក។ នៅក្នុងភាគទី២ យើងចុះទៅថតយកសកម្មភាពក្នុងចលនា «ក្បួនដង្ហែដើម្បីជីវិត» និងពិនិត្យមើលអនាគតនៃការរៀបចំសម្រាប់ការលើកកម្ពស់សុវត្ថិភាពកាំភ្លើងមួយនេះ។ អ្នកស្រី Beth Mendelson នៃ VOA រាយការណ៍ពីទីក្រុង Parkland រដ្ឋ Florida។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល។