No media source currently available
ក្នុងភាគទី១នៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន ប្រាប់ផលិតករភាពយន្ត អំពីជីវប្រវត្តិរបស់លោក មូលហេតុដែលធ្វើឱ្យលោកក្លាយជាអ្នកនយោបាយ និងរបៀបដែលលោកបានចូលប្រឡូកក្នុងចលនាខ្មែរក្រហមរហូតដល់ធ្វើឱ្យលោកពិការភ្នែកម្ខាង ព្រមទាំងអំពីឥទ្ធិពលនៃរបបខ្មែរក្រហមមកលើប្រជាជនកម្ពុជា។
ក្នុងភាគទីពីរនៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីរបៀបដែលលោកបានផ្ដាច់ខ្លួនពីក្រុមខ្មែរក្រហម អំពីទស្សនៈរបស់លោកផ្ទាល់ទៅលើដំណើរការនៃសាលាក្ដីខ្មែរក្រហម អំពីបុគ្គលដែលលោកនាយករដ្ឋមន្ត្រីគោរពក្នុងអាជីពជាអ្នកនយោបាយ។
ក្នុងភាគទីបីនៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីសមិទ្ធផលធំធេងនិងការសោកស្ដាយខ្លាំងបំផុតរបស់លោកក្នុងរយៈពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំកន្លងមកនេះ និងអំពីទស្សនវិស័យរបស់លោកសម្រាប់កម្ពុជា ក្នុងពេល៣០ឆ្នាំខាងមុខទៀត។