លោក Biden គាំទ្រអ្នកស្រី Harris និងរំលេចកេរដំណែលលោកនៅសន្និបាតជាតិបក្សប្រជាធិបតេយ្យ
មួយខែក្រោយមកបន្ទាប់ពីបានប្រកាសថានឹងមិនឈរឈ្មោះនៅអាណត្តិទីពីរ ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្លែងទៅកាន់សន្និបាតជាតិគណបក្សប្រជាធិបតេយ្យកាលពីយប់ថ្ងៃចន្ទ។ លោកមានបំណងរំលេចឡើងនូវកេរដំណែលរបស់លោកហើយនឹងប្រគល់ភារកិច្ចបន្ទាប់ដល់អនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ដែលជាបេក្ខជនប្រធានាធិបតីថ្មីខាងបក្សប្រជាធិបតេយ្យ។ អ្នកស្រី Patsy Widakuswara ប្រធានការិយាល័យ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះពីទីក្រុង Chicago រដ្ឋ Illinois។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖