អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter ដែលធ្លាប់ជាកសិករដាំសណ្តែកដីនិងអភិបាលរដ្ឋ Georgia មុននឹងលោកបានក្លាយជាប្រធានាធិបតីបានស្លាប់នៅអាយុ១០០ឆ្នាំ។
បន្ទាប់ពីក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលឈានដល់អាយុ ១០០ឆ្នាំ លោក Jimmy Carter អាចបំពេញបំណងប្រាថ្នាដែលលោកបានបង្ហាញប្រាប់គ្រួសាររបស់លោក។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីរដ្ឋ Georgia។ លោក ម៉ែន គឹមសេង ប្រែសម្រូល៕
ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Ohio សង្ឃឹមថា ការដេញដោលបេក្ខជនអនុប្រធានាធិបតីនៅថ្ងៃអង្គារ នឹងជំរុញមនុស្សទៅបោះឆ្នោតនាពេលខាងមុខ។ លោក Kane Farabaugh នៃ VOA មានព័ត៌មានបន្ថែមពីរដ្ឋ Ohio។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
Wisconsin ជារដ្ឋមួយក្នុងចំណោមរដ្ឋ៣នៅតំបន់កណ្តាលសហរដ្ឋអាមេរិក ដែលទាំងបក្សសាធារណរដ្ឋទាំងបក្សប្រជាធិបតេយ្យ យល់ថាសំខាន់សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់គណបក្សទាំងពីរ។
មនុស្សរាប់លាននាក់នៅសហរដ្ឋអាមេរិកតាំងពីរដ្ឋ Texas រហូតដល់រដ្ឋ Maine ងើយមើលមេឃ ដើម្បីបានឃើញសូរ្យគ្រាសពេញវង់ដ៏កម្រមួយ។
បើទោះបីអង្គការណាសាបានពន្យារបេសកកម្មបញ្ជូនអវកាសយានិកទៅហោះជុំវិញព្រះចន្ទរហូតដល់យ៉ាងឆាប់បំផុតនៅឆ្នាំ ២០២៥ អវកាសយានិកចំនួនបួននាក់ ដែលត្រូវបានជ្រើសរើស កំពុងហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរទៅព្រះចន្ទជាលើកទី១ ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ។
ដំណើរទស្សនកិច្ចសិក្សាក្រោមការរ៉ាប់រងចំណាយទាំងស្រុងចំពោះសិស្សវិទ្យាល័យមកពីទីក្រុង Muscatine រដ្ឋ Iowa សហរដ្ឋអាមេរិក គឺជាការចាប់ផ្តើមនៃកិច្ចប្រឹងប្រែងរបស់មេដឹកនាំចិនលោក Xi Jinping នៅក្នុងការស្វាគមន៍សិស្សមកពីសហរដ្ឋអាមេរិកចំនួនរហូតដល់ ៥០.០០០ នាក់ទៅកាន់ប្រទេសចិន។
លោកអតីតប្រធានាធិបតី Donald Trump គឺជាអ្នកឈ្នះយ៉ាងខ្លាំងនៃការបោះឆ្នោតបឋមនៅរដ្ឋ Iowa ឆ្នាំ២០២៤ ដោយលោកទទួលបានសំឡេងគាំទ្រច្រើនជាង ៥០%។
ពិធីគោរពវិញ្ញាណក្ខន្ធរយៈពេល៣ថ្ងៃសម្រាប់សពអតីតស្ត្រីទី១អាមេរិកគឺអ្នកស្រី Rosalynn Carter ដែលបានទទួលមរណភាពនៅថ្ងៃទី១៩ខែវិច្ឆិកា ធ្វើឡើងនៅទីក្រុង Plains រដ្ឋ Georgia កាលពីថ្ងៃទី២៩ខែវិច្ឆិកា។
លោកស្រី Rosalynn Carter ភរិយារបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter បានទទួលមរណភាពក្នុងអាយុ ៩៦ ឆ្នាំ។
កសិករនៅសហរដ្ឋអាមេរិកមានការពាក់ព័ន្ធយ៉ាងខ្លាំងក្លាជាមួយនឹងព្រឹត្តិការណ៍ក្នុងប្រទេសអ៊ុយក្រែន និងបានតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងយល់ថាតើសង្គ្រាមនៅទីនោះនឹងប៉ះពាល់យ៉ាងណាដល់កសិករនៅបរទេសនិងដំណើរការដាំដុះរបស់ពួកគេផ្ទាល់នៅក្នុងសហរដ្ឋអាមេរិក។
ខណៈការចរចានៅបន្ត ក្រុមហ៊ុនផលិតរថយន្តទាំងនោះ កំពុងដាក់តាំងបង្ហាញរថយន្តសេរីថ្មីចុងក្រោយរបស់ពួកគេនៅឯពិព័រណ៍រថយន្តទីក្រុង Detroit ឆ្នាំ២០២៣ ដែលជាការដាក់តាំងបង្ហាញប្រចាំឆ្នាំនូវរថយន្តតូចធំដែលបានប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីតម្រូវការអតិថិជននិងបច្ចេកវិទ្យាថ្មី។
ចូលដល់ឆ្នាំទីពីរហើយ ដែលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែបន្ថែមការព្រួយបារម្ភដល់កសិករអាមេរិកាំងដែលត្រូវបានប៉ះពាល់ដោយអត្រាការប្រាក់ខ្ពស់រួចទៅហើយ។
ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាផ្គត់ផ្គង់កន្លែងស្នាក់នៅដល់ជនចំណាកស្រុកជាច្រើននាក់ ដែលភាគច្រើនមកពីតំបន់អាមេរិកកណ្តាលនិងអាមេរិកខាងត្បូង។
ចំណាត់ការលើរថយន្តអគ្គិសនីក្នុងឧស្សាហកម្មរថយន្តនៅអាមេរិកបង្កើនចំណាប់អារម្មណ៍លើការពឹងផ្អែករបស់វិស័យនេះទៅលើបច្ចេកវិទ្យារបស់ចិន។
នៅខែមីនានេះ ខណៈដែលពិភពលោករង់ចាំពីការប្រកាសរបស់ទីភ្នាក់ងារណាសាពីសមាជិកអវកាសយានិកក្នុងបេសកកម្មArtemis របស់ខ្លួនទៅឋានព្រះចន្ទ VOA បានសម្ភាសន៍អាកាសយានិកមួយចំនួនដែលសង្ឃឹមថា នឹងជាប់ឈ្មោះក្នុងបញ្ជី ក្នុងពេលដែលទីភ្នាក់ងារអវកាសមួយនេះកំពុងព្យាយាមលើកកម្ពស់ភាពចម្រុះ
ពលរដ្ឋអ៊ុយក្រែនដែលរស់នៅសហរដ្ឋអាមេរិក កំពុងបង្ហាញសាមគ្គីភាពជាសហគមន៍ជនភៀសខ្លួន ក្នុងពេលប្រឈមនឹងសកម្មភាពគឃ្លើនរបស់រុស្ស៊ីទៅលើប្រទេសកំណើតរបស់ពួកគេ។ លោក Kane Farabaugh នៃ VOA រាយការណ៍អំពីរឿងនេះពីទីក្រុង Chicago រដ្ឋ Illinois។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
មជ្ឈមណ្ឌល Carter ដែលមានមូលដ្ឋាននៅទីក្រុង Atlanta កំពុងឈានទៅរកការលុបបំបាត់ជំងឺឆ្លងដែលបង្កឡើងដោយដង្កូវហ្គីណេ។
នៅខែមករានេះ ព័ត៌មានអវកាសមានដូចជា ភាពជឿនលឿនក្នុងវិស័យដឹកជញ្ជូនទៅអវកាសផ្លាស់ប្តូរតំបន់ឆ្នេរអវកាសអាមេរិក។ កែវយឺតឆ្លុះចក្រវាឡរបស់អង្គការ NASA បានទៅដល់ទីតាំងចុងក្រោយក្នុងអវកាស។ ហើយការស្រាវជ្រាវថ្មីមួយរកឃើញថា អ្នកដែលចេញទៅក្រៅទំនាញផែនដីមានអក្ការៈស្លេកស្លាំង ដោយសារកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ។ ចំណែកព័ត៌មាន
ថ្មីៗនេះ នៅពេលប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ លោក Kane Farabaugh បានទាក់ទងទៅសាកសួរអារម្មណ៍របស់ទាហានអាមេរិកមួយចំនួនដែលលោកបាននិយាយជាមួយកាលពីមុន ហើយបច្ចុប្បន្ននេះពួកគេជាអតីតយុទ្ធជនក្នុងសង្គ្រាមដ៏វែងអន្លាយបំផុតរបស់សហរដ្ឋអាមេរិក៕
ព័ត៌មានផ្សេងទៀត