លោកអតីតប្រធានាធិបតី Trump បានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ Iowa ដោយចំនួនសំឡេងឆ្នោតច្រើនមិនធ្លាប់មានពីមុន
លោកអតីតប្រធានាធិបតី Donald Trump គឺជាអ្នកឈ្នះយ៉ាងខ្លាំងនៃការបោះឆ្នោតបឋមនៅរដ្ឋ Iowa ឆ្នាំ២០២៤ ដោយលោកទទួលបានសំឡេងគាំទ្រច្រើនជាង ៥០%។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីទីក្រុង Des Moines ថា អាកាសធាតុត្រជាក់ដ៏គ្រោះថ្នាក់នៅរដ្ឋ Iowa មុនពេលការបោះឆ្នោតបឋមតាមប្រព័ន្ធ caucus នេះបានធ្វើឱ្យប៉ះពាល់ដល់ចំនួនអ្នកចូលរួមបោះឆ្នោត ដោយចំនួនអ្នកចូលរួមសរុបបានធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០១៦។ លោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕