សីតុណ្ហភាពឡើងកម្តៅក្នុងសមុទ្រកំពុងធ្វើឱ្យប៉ះពាល់ដល់ផ្កាថ្មប៉ប្រះទឹកនៅរដ្ឋ Florida សហរដ្ឋអាមេរិក។ លោកស្រី Genia Dulot បានពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅខាងក្រោមទឹក ហើយរាយការណ៍ឱ្យ VOA។
សហគមន៍ជ្វីហ្វ មូស្លីម និងគ្រិស្តបានប្រមូលផ្តុំគ្នាកាលពីយប់ថ្ងៃពុធសប្តាហ៍មុន នៅឯសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា នៅក្រុង Los Angeles (UCLA) ដើម្បីអុជទៀនសុំសុខសន្តិភាពនិងកាន់ទុក្ខអ្នកដែលបានបាត់បង់ជីវិតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនតាំងពីខែមុន
បើទោះបីជាមានការជន់លិច ក្រុមសិល្បករនិយាយថា ពិធី Burning Man ផ្តល់ជាកន្លែងមួយដើម្បីឱ្យពួកគេអាចបង្ហាញគំនិតរបស់ខ្លួនដោយសេរី។
សៀវភៅរូបត្លុកអាចជាមធ្យោបាយដ៏ល្អមួយ ដើម្បីជួយមនុស្សព្យាបាលការប៉ះទង្គិចផ្លូវចិត្ត។ អ្នកស្រី Genia Dulot រាយការណ៍អំពីរឿងត្លុកដែលលើកទឹកចិត្តកុមារ និងមនុស្សពេញវ័យឱ្យចែករំលែកអារម្មណ៍របស់ពួកគេ និងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត។ លោក ពិន ស៊ីសុវណ្ណ សូមជូនសេចក្តីប្រែសម្រួល៖
ក្រុមអ្នកផលិតក្នុងស្ទូឌីយោថាបានផ្តល់ការការពារនិងប្រាក់សំណងដ៏ត្រឹមត្រូវ នៅពេលប្រើប្រាស់បច្ចេវិទ្យាថ្មីនេះ ប៉ុន្តែក្រុមតារាសម្តែងនិងអ្នកនិពន្ធនៅតែបារម្ភថា ការចម្លងរូបភាពឌីជីថលរបស់ពួកគេ ឬមាតិកាច្នៃប្រតិដ្ឋដោយបច្ចេកវិទ្យានេះ នឹងត្រូវយកមកប្រើប្រាស់ដោយមិនមានការបង់ប្រាក់កម្រៃ ឬមានការយល់ព្រមពីពួកគេនោះឡើយ។
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southern California កំពុងប្រើបញ្ញាសិប្បនិម្មិត (AI) ម៉ាស៊ីនចេះរៀន (machine learning) ដើម្បីវិភាគរូបស្កេនខួរក្បាលដើម្បីប៉ាន់ស្មានពីជំងឺដោយសារភាពចាស់ជរា។ អ្នកស្រី Genia Dulot នៃវីអូអេជូនសេចក្តីរាយការណ៍ពីទីក្រុង Los Angeles។
នៅសហរដ្ឋអាមេរិក ខែឧសភាជាខែអបអរសាទរកេរដំណែលរបស់ជនជាតិអាស៊ីប៉ាស៊ីហ្វិក។ អ្នកស្រី Genia Dulot រាយការណ៍អំពីពិធីអបអរសាទរមួយនៅរដ្ឋ California។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕
ការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្រោយពីមានការឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែនបានធ្វើឱ្យកាន់តែពិបាកសម្រាប់អ្នករស់នៅក្រៅប្រទេសរុស្ស៊ី ក្នុងការដឹងអំពីទស្សនៈរបស់ពលរដ្ឋរុស្ស៊ីទៅលើសង្គ្រាមនេះ។
សហគមន៍ខ្មែរនៅរដ្ឋ California បានរៀបចំពិធីហែរក្បួននិងវប្បធម៌មុនចូលឆ្នាំថ្មីតាមសូរ្យគតិឆ្នាំនេះ។ អ្នកនាង Genia Dulot នៃវីអូអេ រាយការណ៍រឿងនេះពីទីក្រុង Long Beach រដ្ឋ California។ លោក សាយ មុន្នី ប្រែសម្រួលជូន។
ក្រុមហ៊ុនអង់គ្លេសនេះបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចែករំលែកកូអរដោនេ GPS របស់ពួកគេដោយនិយាយពាក្យសាមញ្ញចំនួនបី។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនកាលពីថ្ងៃសៅរ៍សប្តាហ៍មុន មិនត្រូវបានលុបចោលនោះទេ បើទោះបីជាមានការវាយប្រហារនៅឯកន្លែងរាំកម្សាន្តមួយកន្លែងកាលពីជាងមួយសប្តាហ៍មុននៅក្នុងក្រុង Monterey Park ដែលខ្មាន់កាំភ្លើងបានបាញ់សម្លាប់មនុស្ស ១១ នាក់ក៏ដោយ។
ក្រុមមន្ត្រីនិយាយថា ជនសង្ស័យជាខ្មាន់កាំភ្លើងមានអាយុ៧២ឆ្នាំ ត្រូវបានរកឃើញស្លាប់នៅថ្ងៃបន្ទាប់ដោយមានស្នាមគ្រាប់កាំភ្លើងដែលបានបាញ់ខ្លួនឯង។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេអំពីមូលហេតុនៃការបាញ់ប្រហារនេះ។
រដ្ឋ California ជាកន្លែងរស់នៅរបស់សហគមន៍អារ៉ាប់អាមេរិកាំងធំបំផុតនៅក្នុងសហរដ្ឋអាមេរិក។ ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចដែលគេអាចមើលឃើញកាន់តែខ្លាំងឡើងៗនោះជាភ័ស្តុតាងក្នុងការហៅសង្កាត់នេះថា «Little Arabia» ក្នុងតំបន់ភាគខាងត្បូងរដ្ឋ California។
លោក Danny Kim កើតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានភៀសខ្លួនមករស់ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥។
ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ California មកជួបជុំគ្នានៅផ្សាររាត្រីប្រពៃណី ដោយបង្ហាញពីវប្បធម៌ខ្មែរ និងការចែករំលែកបទពិសោធន៍កសាងជីវិតឡើងវិញក្រោយពីរបួសអតីតកាលបង្កដោយខ្មែរក្រហម។