លោក Danny Kim កើតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានភៀសខ្លួនមករស់ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥។
ពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ California មកជួបជុំគ្នានៅផ្សាររាត្រីប្រពៃណី ដោយបង្ហាញពីវប្បធម៌ខ្មែរ និងការចែករំលែកបទពិសោធន៍កសាងជីវិតឡើងវិញក្រោយពីរបួសអតីតកាលបង្កដោយខ្មែរក្រហម។