បញ្ហាព្រំដែនបានជំរុញទឹកចិត្តអ្នកបោះឆ្នោតនៅរដ្ឋ Arizona
ជនអន្តោប្រវេសន៍ជាបញ្ហាចម្បងមួយសម្រាប់អ្នកបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះ គ្រាដែលពួកគេត្រូវសម្រេចថាតើអ្នកណានឹងដឹកនាំសេតវិមាន។ គោលនយោបាយរបស់បេក្ខជនប្រធានាធិបតីទាំងពីរគឺលោក Donald Trump និងអ្នកស្រី Kamala Harris មានភាពខុសគ្នាស្រឡះ។ អ្នកស្រី Carolyn Presutti នៃ វីអូអេ រាយការណ៍លម្អិតអំពីរឿងនេះពីទីក្រុង Cochise County រដ្ឋ Arizona ហើយអ្នកនាង ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕