នៅមណ្ឌលថែទាំមនុស្សចាស់មួយក្នុងរដ្ឋ California សត្វចិញ្ចឹមពិសេស ដែលជារូបយន្ត កំពុងជួយមនុស្សចាស់ជរារស់នៅក្នុងសហគមន៍ ឲ្យមានអារម្មណ៍ស្រស់ស្រាយ ទប់ទល់នឹងជំងឺថប់អារម្មណ៍ និងបង្កើតក្តីស្រឡាញ់។ បុគ្គលិកប្រចាំមណ្ឌលនេះ ឲ្យដឹងថា សត្វទាំងនេះ ជាអ្នកជួយព្យាបាលជំងឺ ងាយស្រួលថែរក្សា និងមិនចេះខឹងមួរម៉ៅ។ អ្នកនាង Angelina Bagdasaryan រាយការណ៍ពីទីក្រុង Stanton រដ្ឋ California ហើយអ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕
ខណៈដែលវិបត្តិជំងឺកូវីដ១៩ កំពុងកើតឡើង ពលរដ្ឋអាមេរិកាំង មិនបាននឹកនាដល់ជំងឺឆ្លងនៅរាល់រដូវរងាទេ នោះគឺជំងឺគ្រុនផ្ដាសាយធំ។ ប៉ុន្តែនេះ គឺជារដូវឆ្លងជំងឺគ្រុនផ្ដាសាយធំ ហើយពលរដ្ឋមួយចំនួនបានឆ្លងទាំងជំងឺគ្រុនផ្ដាសាយធំ និងជំងឺកូវីដ១៩ ដែលហៅថា «Flurona»។
រដ្ឋកាលីហ្វ័រញ៉ាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩តិចជាង២លានដូសនៅក្នុងខែធ្នូនេះ ដែលនឹងល្មមគ្រប់គ្រាន់ដើម្បីចាក់ឲ្យបុគ្គលិកសុខាភិបាលចំនួនពាក់កណ្តាលនៅក្នុងរដ្ឋ។ អ្នកស្រី Angelina Bagdasaryan រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕