ភោជនីយដ្ឋានបម្រើដោយមនុស្សយន្តដំបូងបង្អស់បើកដំណើរការនៅរដ្ឋ California
ភោជនីយដ្ឋានបែបស្វ័យប្រវត្តិមួយបានបើកសម្ពោធនៅខែមករានៅក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក។ ភោជនីយដ្ឋាន CaliExpress មានមនុស្សយន្តបម្រើការ ដែលចម្អិនអាហារនៅផ្ទះបាយ និងបញ្ញាសិប្បនិម្មិត AI ដែលទទួលការបញ្ជាទិញពីអតិថិជន។ ការងារតែមួយគត់ដែលនៅតែត្រូវការជំនួយពីមនុស្សនោះគឺ ការរៀបចំនិងវេចខ្ចប់អាហារ។ អ្នកនាង Angelina Bagdasaryan រាយការណ៍លម្អិតអំពីរឿងនេះ។ អ្នកនាងស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕