ក្រុមហ៊ុនកែច្នៃសំរាមឡើងវិញនៅក្រុង Los Angeles ប្តូរដើមគ្រិស្តម៉ាសជាមួយសំរាម
អស់ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុនកែច្នៃសំរាមឡើងវិញនៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក បានផ្តល់ដើមគ្រិស្តម៉ាសដោយគិតថ្លៃដល់អតិថិជនណាដែលយកសំរាមឬវត្ថុដែលអាចកែច្នៃប្រើឡើងវិញបាន មកដោះដូរ។ តាមរយៈការធ្វើដូច្នេះ ក្រុមហ៊ុនសង្ឃឹមនឹងធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រត្រឹមត្រូវដើម្បីកិនសំរាមនិងលុបបំបាត់ការចាក់សំរាមខុសច្បាប់នៅក្នុងទីក្រុង។ អ្នកស្រី Angelina Bagdasaryan រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ។