ដោយពណ៌នាថាជា «បដិវត្តិន៍មួយ» ដោយពួកមន្ត្រីជាន់ខ្ពស់នោះ យុទ្ធនាការនោះនឹងឃើញចំនួនក្រសួងនិងទីភ្នាក់ងាររបស់រដ្ឋាភិបាលបានត្រូវកាត់បន្ថយពីចំនួន ៣០ មកនៅចំនួន ២២។
ផែនការនេះបានធ្វើឱ្យបណ្តាប្រទេសអារ៉ាប់រួបរួមប្រឆាំង ក៏ប៉ុន្តែ ការខ្វែងគំនិតនៅតែមានអំពីតើនរណាត្រូវគ្រប់គ្រងដែនដីប៉ាឡេស្ទីនដែលហែកហួរដោយសង្គ្រាមហើយនឹងថាតើត្រូវផ្តល់ថវិកាសម្រាប់ស្ថាបនាតំបន់នោះឡើងវិញយ៉ាងដូចម្តេច។
ប្រភពពីមន្ត្រីបារាំងដែលជិតស្និទ្ធនឹងការពិ ភាក្សាបានបញ្ជាក់មួយផ្នែកពីសេចក្តីរាយការណ៍ទាំងនោះដោយនិយាយថាបារាំងបានធ្វើការជាមួយប្រទេសនានានៅអឺរ៉ុបដើម្បីធ្វើឱ្យប្រាកដពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែននៅក្នុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
កំណែទម្រង់បែបនេះកំពុងបង្កើតភាពចម្រូងចម្រាសក្នុងប្រទេសកុម្មុយនិស្ត ដែលគេនិយាយថាការធ្វើការឱ្យរដ្ឋយូរឆ្នាំគឺមានន័យថាជាការងារប្រចាំជីវិត។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រថាលោកត្រៀមរួចរាល់ក្នុងការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី
កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth បានព្រមានសម្ព័ន្ធមិត្តនៅអង្គការអូតង់ក្នុងទ្វីបអឺរ៉ុបកុំឲ្យសន្មតថាវត្តមានកងទ័ពអាមេរិកនៅទ្វីបអឺរ៉ុបនឹង «បន្តរហូត»
ការសម្រេចរបស់សហរដ្ឋអាមេរិកដើម្បីផ្អាកការផ្តល់ថវិការជំនួយបរទេសរបស់ខ្លួនកំពុងបង្ខំឱ្យទីភ្នាក់ងារនានារបស់អង្គការសហ្រជាជាតិបញ្ឈប់ការងាររបស់មនុស្សរាប់ពាន់នាក់។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោក Scott Bessent នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនដើម្បីជួបប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។
កាលពីថ្ងៃចន្ទ ប្រទេសចិនបានបញ្ជាក់ថាសេចក្ដីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិកនិងជប៉ុនដែលថ្កោលទោសសកម្មភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូងថាជា «សកម្មភាពបង្កហេតុ» គឺជា «ការវាយប្រហារនិងបង្ខូចកេរ្តិ៍ឈ្មោះ» ខ្លួន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថាជនជាតិប៉ាឡេស្ទីននឹងគ្មានសិទ្ធិវិលត្រឡប់ទៅតំបន់ហ្កាហ្សាវិញទេក្រោមផែនការរបស់លោកក្នុងការឲ្យអាមេរិកជាអ្នកគ្រប់គ្រងតំបន់នោះ។
អង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃសុក្រដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យដកចេញនូវការសម្រេចរបស់លោកក្នុងការដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ជើងហោះហើរទី១របស់សហរដ្ឋអាមេរិកដែលដឹកជញ្ជូនជនចំណាកស្រុកដែលត្រូវបានគេឃុំឃាំងទៅកាន់មូលដ្ឋានយោធា Guantanamoនៅប្រទេសគុយបា បានចាប់ផ្តើមកាលពីថ្ងៃអង្គាម្សិលមិញនៅពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានបង្ក្រាបលើចំណាកស្រុកខុសច្បាប់។
បណ្ដាមេដឹកនាំនៃសហភាពអឺរ៉ុបដែលបានជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក បានព្រមានកាលពីថ្ងៃចន្ទថាបើមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នោះនឹងគ្មានអ្នកឈ្នះទេ និងបានទទូចថាពួកគេនឹងតបតវិញ បើប្រធានាធិបតីអាមេរិកលោក Donald Trump ដាក់ពន្ធគយ។
កាលពីថ្ងៃសុក្រ រុស្ស៊ីបានរិះគន់ផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបង្កើតប្រព័ន្ធខែលការពារមីស៊ីលដូចផែនការ «Star Wars» សម្រាប់សហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថាប្រព័ន្ធនេះអាចប្រែក្លាយលំហអាកាសឲ្យទៅជាតំបន់ «ប្រឈមមុខដាក់គ្នា»។
ក្រុមស៊ើបអង្កេតបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍នូវប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរដែលបានបុកគ្នានៅលើអាកាសជាមួយឧទ្ធម្ភាគចក្រយោធានៅលើទន្លេ Potomac ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលធ្វើឲ្យមនុស្សទាំងអស់ចំនួន ៦៧ នាក់ស្លាប់
មន្ត្រីនេសាទនិងឆ្មាំសមុទ្រមកពីប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក វៀតណាម និងឥណ្ឌូណេស៊ីបានហាត់បច្ចេកទេសឡើងលើនាវានិងចាប់ខ្លួនក្នុងវគ្គបណ្តុះបណ្តាលអំពីការអនុវត្តច្បាប់ដែនសមុទ្ររួមគ្នាមួយ។
ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនពីផ្ទះសម្បែងដ៏ច្រើនណែនណាន់តាន់តាប់បានចាប់ផ្ដើមធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងនៃតំបន់ហ្កាហ្សាកាលពីថ្ងៃចន្ទ បន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់បាននិយាយថាពួកគេបានសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីដោះលែងចំណាប់ខ្មាំង ៦ នាក់ទៀត។
លោកថ្លែងថា៖ «ការងាររបស់យើងគឺស្លាប់រស់ ត្រៀមខ្លួនរួចជាស្រេច ប្រយុទ្ធក្នុងសង្គ្រាម និងធ្វើឲ្យមនុស្សមានការទទួលខុសត្រូវ។ បទបញ្ជាស្របច្បាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងត្រូវអនុវត្តក្នុងក្រសួងការពារជាតិយ៉ាងឆាប់រហ័សដោយគ្មានលេសអ្វីទាំងអស់»
មន្ត្រីការទូតកំពូលសហភាពអឺរ៉ុបអ្នកស្រី Kaja Kallas បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ដោយបើកចំហឲ្យចូលរួមនៅក្នុងការប្រជុំមួយជាមួយនឹងសហភាពអឺរ៉ុបនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថាខ្លួនចង់បន្តឡើងវិញនូវការចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិក «ឲ្យបានឆាប់តាមដែលអាចធ្វើបាន»។
ព័ត៌មានផ្សេងទៀត