លោក ប៉ូច រាសី និង នាង ស្រេង លក្ខិណា នៃ VOA បានផ្សាយលទ្ធផលនៃការបោះឆ្នោតនៅតាមរដ្ឋមួយចំនួនផ្ទាល់តាមបណ្តាញ Facebook នៅរាត្រីថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា។
នាង ស្រេង លក្ខិណា បានសម្ភាសប៍លោក កាំង សុភាព និស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រអប់រំ នៅឯសាកលវិទ្យាល័យ Vrije នៅក្នុងទីក្រុងប៊្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិក អំពីស្ថានភាពសន្តិសុខនៅក្រោយមានការផ្ទុះគ្រាប់បែកពីរកន្លែងនៅទីនោះ។
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកស្បៀងអាហារនិងកសិកម្មបានបង្កើតកម្មវិធីបណ្តុះបណ្តាលអ្នកដែលទើបចាប់ផ្តើមវិជ្ជាជីវៈ ឬ Junior Professional Program ហើយក្នុងនោះក៏មានយុវជនខ្មែរមួយរូបដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធីនេះផងដែរ។
បេក្ខជនចំនួន៧៦នាក់មកពីប្រទេសចំនួន៣៧ក្នុងពិភពលោក រួមទាំងតំបន់អាស៊ីផង ត្រូវគេជ្រើសរើសឲ្យប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានរង្វាន់ទាក់ទងនឹងការបង្កើត គំនិតច្នៃប្រឌិតថ្មីដែលធ្វើឲ្យសង្គម ឬពិភពលោកមានការផ្លាស់ប្តូរ។