ស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg ចង់កម្ចាត់ជំងឺនានានៅចុងសតវត្សរ៍នេះ។
នាយកប្រតិបត្តិដែលជាមហាសេដ្ឋីផងដែរជាមួយនឹងភរិយាលោក គឺលោកស្រី Priscilla Chan បានថ្លែងថាពួកគេនឹងផ្តល់ថវិកា៣ពាន់លានដុល្លារនៅ១០ឆ្នាំខាងមុខ ដើម្បីជួយដល់ការសិក្សាស្រាវជ្រាវ។
ថវិកា៦០០លានដុល្លារនឹងត្រូវបានផ្តល់ឲ្យមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវថ្មីមួយនៅសកលវិទ្យាល័យ California នៅទីក្រុង San Francisco ដែលសហការជាមួយនឹងសកលវិទ្យាល័យ California នៅទីក្រុង Berkeley និងសកលវិទ្យាល័យ Stanford ផងដែរ។
លោកស្រី Chan បានថ្លែងថានៅក្នុងកិច្ចប្រជុំប្រកបដោយមនោសញ្ចេតនាមួយនៅសកលវិទ្យាល័យ UCSF ថា៖ «Mark ហើយខ្ញុំ បានចំណាយពេល២ឆ្នាំដើម្បីពិភាក្សាជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រមានទាំងអ្នកទទួលបានពានរង្វាន់ណូបែល រហូតដល់និស្សិតបញ្ចាប់ថ្នាក់មហាវិទ្យាល័យ។ យើងជឿថាអនាគតដែលពួកយើងចង់បានសម្រាប់កូនៗរបស់យើងគឺអាចធ្វើទៅបាន។ ពួកយើងបានដាក់គោលដៅមួយថា តើពួកយើងអាចព្យាបាលជំងឺទាំងអស់នៅក្នុងជីវិតរបស់កូនៗយើង។ នេះមិនមែនមានន័យថា គ្មាននរណាម្នាក់ឈឺនោះទេ ប៉ុន្តែមានន័យថា កូនៗរបស់យើងឈឺតិចជាងមុន។ ហើយពួកយើងអាចព្យាបាល ឬក៏យ៉ាងហោចណាស់គ្រប់គ្រងទៅលើជំងឺទាំងនោះបាន»។ Mark ហើយនិងខ្ញុំជឿថាវាអាចធ្វើទៅបាននៅក្នុងសម័យកាលកូនៗរបស់យើង»។
នេះបើតាមការប្រកាសរបស់លោក Zuckerberg និងលោកស្រី Chan កាលពីថ្ងៃពុធ ម្សិលមិញនេះ៕