លោកស្រី Zindzi Mandela កូនស្រីរបស់ Nelson Mandela អតីតប្រធានាធិបតី និងជាមេដឹកនាំចលនាប្រឆាំងរបប apartheid របស់ប្រទេសអាហ្វ្រិកខាងត្បូងបានស្លាប់នៅក្នុងរដ្ឋធានី Johannesburg ក្នុងអាយុ៥៩ឆ្នាំ។
ទូរទស្សន៍រដ្ឋ SABC ផ្សាយកាលពីថ្ងៃច័ន្ទថាលោកស្រី Mandela បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយកន្លែងនៃរដ្ឋធានីរបស់អាហ្វ្រិកខាងត្បូងប៉ុន្តែមិនបានប្រកាសពីមូlហេតុនៃការស្លាប់ទេ។ ការស្លាប់របស់លោកស្រីត្រូវបានបញ្ជាក់ដោយគណបក្ស ANC (African National Congress) ដែលធ្លាប់ត្រូវបានដឹកនាំដោយឪពុករបស់លោកស្រី គឺលោក Nelson Mandela ដើម្បីប្រឆាំងនឹងរបប apartheid ដែលដឹកនាំដោយពលរដ្ឋស្បែកសភាគតិចរបស់អាហ្វ្រិកខាងត្បូង មុននឹងលោក Nelson Mandela បានក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងរបស់ប្រទេសនេះ។
លោកស្រី Zindzi Mandela កូនស្រីរបស់ Nelson Mandela បានល្បីល្បាញកាលពីឆ្នាំ១៩៨៥ នៅពេលលោកស្រីបានអានសំបុត្ររបស់ឪពុកដែលបានបដិសេធសំណើរបស់ប្រធានាធិបតី P.W. Botha ថានឹងផ្តល់សេរីភាពឱ្យលោក Nelson Mandela ប្រសិនបើលោកបញ្ឈប់ការប្រឆាំងហិង្សារបស់គណបក្ស ANC។
លោកស្រី Zindzi Mandela កំពុងកាន់តំណែងជាឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅប្រទេសដាណឺម៉ាកក្នុងពេលលោកស្រីស្លាប់កាលពីថ្ងៃចន្ទ៕