លោក Zelenskyy ស្នើសភាអាមេរិកឱ្យបង្កើតតំបន់ហាមការហោះហើរនិងផ្ដល់ជំនួយយោធា
Your browser doesn’t support HTML5
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់សភាសហរដ្ឋ អាមេរិកកាលពីថ្ងៃពុធ ដោយអរគុណប្រធានាធិបតីអាមេរិកលោក Joe Biden និងសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រ។ ស្របពេលនោះដែរ លោកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើមន្ត្រីរដ្ឋាភិបាលរុស្ស៊ី និងស្នើសុំជំនួយយោធាបន្ថែមទៀត។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភា អ្នកស្រី Katherine Gypson រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕