ការធ្លាក់ចុះ​សេដ្ឋ​កិច្ច និង​ភាព​ចលាចល​នៅហុងកុងត្រូវ​រំពឹងថា នឹងត្រូវ​និយាយនៅសម័យ​ប្រជុំរបស់​បក្ស​កុម្មុយនិស្ត​ចិន

រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping មកដល់វិមានរដ្ឋាភិបាល ក្នុងក្រុងប៉េកាំង ​ប្រទេសចិន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។

អ្នក​វិភាគខ្លះកំពុង​ពិនិត្យមើលឡើង​វិញនូវសំណើរ​នោះ​ថាជាការ​ស្វះ​ស្វែង​យូរ​អង្វែង​ដើម្បីធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីកចម្រើន​ ដែល​បាន​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ជម្លោះ​ពាណិជ្ជ​កម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

គណបក្ស​កុម្មុយនិស្តដែល​ដឹកនាំ​ប្រទេស​ចិនបាន​ចាប់​ផ្តើមសម័យ​ប្រជុំ​លើក​ទី៤​ ដែល​រង់​ចាំ​ជាយូរ​យា​រណាស់​មកហើយ​នៅ​សប្តាហ៍​នេះជាការ​ប្រជុំ​សម្ងាត់ ​ដែល​ត្រូវ​គេ​រំពឹង​នឹង​កំណត់​គោល​នយោបាយ​សំខាន់​ៗ​សម្រាប់​ឆ្នាំ​ខាង​មុខ​ និង​ពិភាក្សា​ពី​វិបត្តិ​ចាប់​តាំង​ពី​ដែន​ដី​ហុងកុង​ដល់សង្គ្រាម​ពាណិជ្ជកម្ម​ ដែល​មាន​អាយុ​កាល​ជិត​២ឆ្នាំ​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក។

មុនសម័យ​ប្រជុំ​នោះ ​ប្រធានា​ធិបតី​ចិន​លោក​ ស៊ី ​ជីនពីង ​បាន​អំពាវ​នាវ​ដល់​ប្រ​ទេស​ឲ្យវិនិយោគទុន​ជាបន្ទាន់​ក្នុងវិស័យ​បច្ចេកវិទ្យា ​ការ​បញ្ចូល​របៀប​ថ្មី ក៏ប៉ុន្តែបច្ចេក​វិទ្យា​Blockchain ភាគច្រើន​ស្ថិត​នៅ​ពី​ក្រោយ Bitcoin និង​រូបិយបណ្ណ​គ្រីបតូ​ផ្សេង​ទៀត​នៅ​ឡើយ។ អ្នក​វិភាគខ្លះកំពុង​ពិនិត្យមើលឡើង​វិញនូវសំណើរ​នោះ​ថាជាការ​ស្វះ​ស្វែង​យូរ​អង្វែង​ដើម្បីធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​រីកចម្រើន​ ដែល​បាន​រងផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ជម្លោះ​ពាណិជ្ជ​កម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក​ប្រធានា​ធិបតី​ស៊ីបាន​ត្រូវគេ​ដកស្រង់​សម្តី​ដែល​បាន​ប្រាប់​ការិយាល័យ​នយោ បាយ​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​កាន់​អំណាច​កាល​ពី​សប្តាហ៍​មុន​ថា៖

«យើងត្រូវ​តែចាត់ទុក​បច្ចេក​វិទ្យា Blockchain ​ជាការ​បំបែក​ភាព​ទាល់​ច្រក​ដ៏​សំខាន់​មួយ​សម្រាប់​ការបញ្ចូល​របៀប​ថ្មី​ប្រកប​ដោយ​ឯករាជ្យភាព​នៃ​បច្ចេកវិទ្យា​ដ៏​សំខាន់របស់​យើង»។

ប្រធានា​ធិបតី​ស៊ីថ្លែង​ទៀត​ថា «យើង​ត្រូវតែ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទិសដៅ​ដ៏​សំខាន់​នេះ​ដើម្បី​បង្កើន​ការ​វិនិយោគទុន​ផ្តោតលើ​បច្ចេកវិទ្យា​សំខាន់​ៗ​មួយ​ចំនួន​ និងបង្កើន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា Blockchain និង​ការបញ្ចូល​ឧស្សា​ហកម្មរបៀប​ថ្មី»។ សុន្ទរកថា​របស់​លោក​ស៊ីបាន​បណ្តាល​ឲ្យ Bitcoin​ ឡើង​ថ្លៃ ​និង​ផលិត​ផល​ និង​បច្ចេក​វិទ្យា​នានា​ដែល​ទាក់ទិន​នឹង Blockchain៕