នៅថ្ងៃអង្គារនេះមានការអុជកាំជ្រួចនៅក្នុងក្រុងនានាក្នុងពិភពលោកនៅពេលមនុស្សម្នាប្រារព្ធការចាប់ផ្តើមនៃឆ្នាំ២០១៩។
មនុស្សរាប់ម៉ឺននាក់បាននៅពេញទីលាន Time Square នៃបុរី New York ដែលនៅទីនោះការទម្លាក់បាល់កែវជាប្រពៃណីមានន័យថែមទៀតនៅឆ្នាំនេះដោយទទួលស្គាល់វិស័យកាសែតនិងសេរីភាពខាងការនិយាយស្តីបញ្ចេញមតិ។
នៅក្នុងវិធានការដំបូងមួយទៀត ពួកប៉ូលិសនៃបុរី New York បានប្រើ drone មួយគ្រឿងបំពាក់ដោយកាម៉េរ៉ាបន្ថែមលើកាម៉េរ៉ាវីដេអូជាង១ពាន់២រយដែលត្រូវដាក់ពង្រាយដោយពួកប៉ូលិស។
នៅក្នុងក្រុងប៉ារីស ក្រុមអ្នកសប្បាយរីករាយបានប្រមូលផ្តុំគ្នានៅលើ Champs-Elysees ដើម្បីមើលការបាញ់កាំជ្រួចនិងការបង្ហាញភ្លើងនៅលើវិមាន Arc de Triomphe ទោះណាជាមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលតទៅទៀតក៏ដោយ។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងតាមទូរទស្សន៍ លោកប្រធានាធិបតីបារាំង Emmanel Macron បានទទួលស្គាល់កាលពីថ្ងៃចន្ទថារដ្ឋាភិបាលបារាំង «អាចធ្វើល្អប្រសើរជាងនេះ» ដើម្បីជួយប្រជារាស្ត្រខាងវិស័យសេដ្ឋកិច្ច។
នៅក្នុងក្រុងបែរឡាំង ពួកអ្នកស្រុកនិងពួកអ្នកទេសចរណ៍បានសប្បាយរីករាយក្នុងការមើលការប្រគុំតន្ត្រីនៅឯវិមាន Brandenberg Gate ដោយមានការអុជកាំជ្រួចនៅពេលពាក់កណ្តាលអធ្រាត្រផងដែរ៕