ពួកអ្នកប្រឆាំង និយាយថា ការខូចខាតពិតប្រាកដដោយសារទំនប់នោះ នឹងត្រូវសងដោយមនុស្សរាប់លាននាក់ដែលពឹងផ្អែកលើត្រីដ៏សម្បើមដោយសម្បូរទៅដោយជាតិប្រូតេអ៊ីន។
រាជធានីភ្នំពេញ៖ នៅពេលដែលការងារចាប់ផ្តើមសាងសង់លើទំនប់ដ៏ធំបង្អស់ក្នុងប្រទេសកម្ពុជា អ្នកដែលប្រឆាំងការសាងសង់ទំនប់នោះ បានព្រមានថា ការស្ទុះស្ទាររបស់តំបន់នោះដើម្បីសាងសង់ទំនប់វារីអគ្គីសនី នឹងមានផលប៉ះពាល់ប្រកបដោយមហន្តរាយដល់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេមេគង្គដើម្បីរស់។
កាលពីខែមុន កម្មករ បានចាប់ផ្តើមប្រុងប្រៀបរៀបចំតំបន់មួយសម្រាប់គម្រោងទំនប់វារីអគ្គីសនីដ៏ធំមួយនៅភាគឦសាន្តកម្ពុជា ដែលហៅថា ទំនប់សេសានក្រោម២ ដែលមានកម្លាំង៤រយម៉េហ្គាវ៉ាត់។
ទំនប់ដែលមានតម្លៃ៨រយលានដុល្លារលើទន្លេសេសានជាដៃទន្លេដ៏សំខាន់របស់ទន្លេមេគង្គ នឹងធ្វើឲ្យក្រុមហ៊ុនកម្ពុជា ចិននិងវៀតណាម ចំណាយពេល៥ឆ្នាំដើម្បីស្ថាបនាវា។
ពួកអ្នកប្រឆាំង និយាយថា ការខូចខាតពិតប្រាកដដោយសារទំនប់នោះ នឹងត្រូវសងដោយមនុស្សរាប់លាននាក់ដែលពឹងផ្អែកលើត្រីដ៏សម្បើមដោយសម្បូរទៅដោយជាតិប្រូតេអ៊ីន។
លោក Eric Baran អ្នកវិទ្យាសាស្រ្តស្រាវជ្រាវជាន់ខ្ពស់នៅអង្គការ World Fish ដែលជាក្រុមឯករាជ្យដែលសិក្សាពីសន្តិសុខម្ហូបអាហារ និយាយថា ប្រជាពលរដ្ឋកម្ពុជាបរិភោគត្រីទឹកសាបច្រើនជាងជនជាតិផ្សេងៗទៀត។
«មនុស្សបានពឹងផ្អែកយ៉ាងខ្លាំងលើប្រភពជាតិប្រូតេអ៊ីនរបស់សត្វនេះ។ ហើយ ត្រីក៏ជាប្រភពទីមួយនៃសត្វមានជាតិប្រូតេអ៊ីនដែរ»។
ប្រទេសថៃនិងវៀតណាម មានផ្នែកសត្វពាហណៈដ៏លូតលាស់ ដោយមានផលិតផលជឿនលឿនខាងសត្វមាន់និងជ្រូកប៉ុន្តែក្នុងប្រទេសកម្ពុជា ត្រី ជាសត្វមានជាតិប្រូតេអ៊ីនចំនួន៨០ភាគរយសម្រាប់ប្រជាពលរដ្ឋ។
ពួកអ្នកវិទ្យាសាស្រ្ត បានប៉ាន់ស្មានថា ទំនប់ទន្លេសេសានក្រោម២ អាចកាត់បន្ថយទិន្នផលត្រីសរុបចំនួន 9,3 ភាគរយរបស់អាងទន្លេមេគង្គ។
«ដូច្នេះ 9,3ភាគរយនៃចំនួន២លាន១សែនតោនជាចំនួនដ៏ធំសម្បើម។ ក្នុងន័យម៉្យាងទៀត ការណ៍នេះត្រូវគេរំពឹងនឹងបាត់បង់ដែលមានប្រហែល២សែនតោនក្នុងមួយឆ្នាំដែលមានចំនួនច្រើនជាងចំនួនត្រីទាំងមូលក្នុងវិស័យសមុទ្ររបស់ប្រទេសអូស្រ្តាលីហើយ៩ដងច្រើនជាងការចាប់ត្រីប្រចាំឆ្នាំក្នុងទន្លេនិងបឹងក្នុងប្រទេសអាល្លឺម៉ង់ឬសហរដ្ឋអាមេរិក»។
ការធ្លាក់ចុះដែលត្រូវបានប៉ាន់ស្មាននេះ បានដាក់ជូននៅក្នុងការសិក្សាមួយដែលលោក Baran ជាសហអ្នកនិពន្ធ បានបោះពុម្ភផ្សាយកាលពីឆ្នាំទៅនៅក្នុងរបាយការណ៍មានឈ្មោះថា ដំណើរការនៃការស្រាវជ្រាវវិទ្យាសាស្រ្តជាតិ។
ពួកអ្នកស្រាវជ្រាវ បានរកឃើញថា ទំនប់រាប់សិបនៅដៃទន្លេ បានត្រូវគេគ្រោងឡើងក្នុងប្រទេសលាវ វៀតណាមហើយនឹងកម្ពុជាទំនប់ទន្លេសេសានក្រោម២ ជាមហន្តរាយខ្លាំងបំផុតសម្រាប់ការនេសាទត្រី។
ការណ៍នេះពីព្រោះតែទន្លេសេសានជាបណ្តាញផ្លូវទន្លេ១ភាគ៣នៅតំបន់ឦសាន្តនៃប្រទេសកម្ពុជាដែលជាទន្លេ៣នៃទន្លេ៤ដែលហៅថាផ្លូវទន្លេដ៏សំខាន់ដែលត្រីប្រើប្រាស់សម្រាប់ផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយដើម្បីចេញចូលទៅកាន់កន្លែងបង្កាត់កូនរបស់វា។
ទំនប់ទន្លេសេសានក្រោម២ នឹងត្រូវស្ថាបនាចំងាយ 3-4 គីឡូម៉ែត្រក្រោមខ្សែទឹកខាងក្រោមនៃទន្លេប្រសព្វ២នៃទន្លេទាំងអស់៣ គឺ ទន្លេសេសាននិងទន្លេស្រែពក។ ពួកអ្នកវិទ្យាសាស្រ្ត និយាយថា ជញ្ជាំងទំនប់ទឹកប្រវែង៩គីឡូម៉ែត្រ នឹងបិទខ្ទប់ការបម្លាស់ទីរបស់ត្រីដែលធ្វើឲ្យត្រីទាំងអស់ចំនួន៤០ភាគរយនៅក្នុងប្រព័ន្ធទំនប់នោះមិនឲ្យចេញចូលបង្កាត់ពូជបាន។
ការសិក្សាក៏បានរកឃើញដែរថាទំនប់ទន្លេសេសានក្រោម២ នឹងកាត់បន្ថយលំហូរដីល្បប់ដែលសម្បូរទៅដោយជីជាតិដែលជាចាំបាច់ដើម្បីបញ្ចូលជីដល់ដីស្រែតូចៗដើម្បីចិញ្ចឹមជីវិតមនុស្សរាប់សែននាក់ហើយ ការសិក្សានោះ ព្រមានថា គម្រោងសាងសង់នៅតាមបណ្តោយទន្លេមេនៅប្រទេសលាវនិងកម្ពុជា នឹងមានផលប៉ះពាល់ដ៏អាក្រក់អាក្រី។
«ប្រសិនបើទំនប់ចំនួន១១បានសាងសង់នៅតាមបណ្តាយទន្លេមេគេ រំពឹងថាដីល្បប់ចំនួន៧៥ភាគរយនឹងត្រូវរាំងខ្ទប់ដោយទំនប់ទាំងនោះ»។
ប្រទេសនានាដែលស្ថាបនាទំនប់នៅតាមបណ្តោយទន្លេមេគង្គត្រូវតែធ្វើការសិក្សាលម្អិតពីផលប៉ះពាល់ជាមុនសិនដើម្បីវាស់វែងថាតើ វា អាចប៉ះពាល់ប្រទេសជិតខាងរបស់ខ្លួនយ៉ាងដូចម្តេច។
ប៉ុន្តែ ទំនប់ដែលស្ថាបនានៅតាមដៃទន្លេ ដូចជាទន្លេសេសាន២ មិនតម្រូវការសិក្សាបែបនោះទេ។
លោកស្រី Ame Trandem ជានាយិកាកម្មវិធីទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃ អង្គការទន្លេអន្តរជាតិជាក្រុមបរិស្ថានឯករាជ្យមួយ។ លោកស្រីមានប្រសាសន៍ថា ការវាយតម្លៃពីផលប៉ះពាល់ខាងបរិដ្ឋានសម្រាប់ទន្លេសេសានក្រោម២ មិនទាន់គ្រប់គ្រាន់ទេ។
«ពីព្រោះវាជាគម្រោងដៃទន្លេវាមិនដែលបានទទួលការពិគ្រោះយោបល់ដូចគ្នានោះទេ។ ហើយដូច្នេះព័ត៌មានដែលបានបង្កើតដោយពួកអ្នកជំនាញមិនបានទៅដល់រដ្ឋាភិបាលតាមបណ្តាញដូចគ្នាទេ។ ខ្ញុំគិតថាបើមានព័ត៌មានច្រើនថែមទៀត បានទៅដល់រដ្ឋាភិបាល រដ្ឋាភិបាលនឹងពិចារណាឡើងវិញ»។
VOA បានព្យាយាមនិយាយជាមួយពួកអាជ្ញាធរកម្ពុជាអំពីផលប៉ះពាល់របស់ទំនប់ទឹកនោះ ប៉ុន្តែ បានត្រូវគេប្រាប់មកវិញថាអ្នកដែលទទួលខុសត្រូវចំពោះទំនប់វារីអគ្គិសនីទាំងអស់នោះគឺលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងថាមពលនិងរ៉ែមានការជាប់រវល់មិនអាចសម្ភាសន៍បានទេរហូតទាល់ក្រោយការបោះឆ្នោតជាតិនៅកម្ពុជាក្នុងខែកក្កដា។ បុគ្គលិករបស់ក្រសួងផ្សេងទៀតមិនអាចនិយាយបានហើយបញ្ជីសំណួរដែលផ្ញើជូនលោករដ្ឋមន្រ្តីមិនបានឆ្លើយទេ។
នៅក្នុងខណៈនោះដែរការសាងសង់ទំនប់សេសានក្រោម២ បានចាប់ផ្តើមហើយមនុស្សរាប់ពាន់នាក់ដែលរស់នៅក្នុងតំបន់ទាំងនោះនឹងត្រូវលិចលង់ដោយសាអាងស្តុកទឹកដ៏ធំល្វឹងល្វើយដែលមានទំហំ៣រយគីឡូម៉ែត្រការេរបស់ទំនប់ទឹកនោះ បានត្រូវគេប្រាប់ថា ពួកគេ នឹងត្រូវរើចេញពីទីកន្លែងនេះ។
លោក ប៉ា ទូ អាយុ៣៧ឆ្នាំ ជាមនុស្សម្នាក់នៃអ្នកដែលនឹងទទួលរងផលប៉ះពាល់ទាំងនោះ។ លោក និយាយថាគ្មានក្រុមគ្រួសារជនជាតិភាគតិចណាមួយនៃជនជាតិភាគតិច៤រយគ្រួសារនៅក្នុងភូមិស្រែគដែលស្ថិតតាមដងទន្លេសេសាន ចង់ចាកចេញទេ។
បើមានការសាងសង់កើតមានឡើងក្នុងឆ្នាំ២០១៥ វានឹងធ្វើឲ្យបាត់បង់ដីស្រែ ដីចំការ ផ្ទះសម្បែង និងជង្រុកស្រូវ។ ជារៀងរាល់ឆ្នាំ ពួកគេ ធ្វើស្រែចំការល្មមគ្រប់គ្រាន់សម្រាប់ជីវភាពរបស់ខ្លួនគេ អាចចិញ្ចឹមជ្រូក មាន់ ទា សម្រាប់លក់ដូរទៀត»។
លោក ប៉ា ទូ ដែលមានកូនស្រី៣នាក់ និយាយថា ពួកគេ នឹងមិនអាចតាំងទីលំនៅនៅកន្លែងថ្មីដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីទន្លេទេ។ លោក និយាយទៀតថាដីនៅទីនោះ មិនមានជីជាតិសម្រាប់ដាំដុះទេ ភាគច្រើននៃដីទាំងនោះជាថ្ម ឬមានដើមឈើ ហើយគ្មានមន្ទីរព្យាបាលរោគនិងសាលារៀនទេ។ លោក ភ័យខ្លាចថា វា នឹងធ្វើឲ្យពួកគេ កាន់តែអាក្រក់ទៅៗ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន