ដោយ វីអូអេ
រដ្ឋធានីវ៉ាស៊ីនតោន
ក្រុមសកម្មជនផ្នែកបរិស្ថាននឹងជួបប្រជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនពីថ្ងៃទី២២ដល់ថ្ងៃ២៦ខែមិនានេះដើម្បីពិភាក្សាពីបញ្ហានៅក្នុងតំបន់ទន្លេមេគង្គ។
សន្និសីទដែលមានឈ្មោះថា«ទិវាមេគង្គ»នឹងមានដាក់បង្ហាញស្នាដៃរបស់វិចិត្រករនិងផលិតករកម្ពុជាចំនួនពីរនាក់ហើយក៏មានស្នាដៃរបស់វិចិត្រករមកពីប្រទេសវៀតណាម ថៃនិងចិនផងដែរ។
នៅក្នុងពិធីបើកនៅថ្ងៃសុក្រនេះនឹងមានបង្ហាញស្នាដៃរបស់វិចិត្រករ លឹម សុកចាន់លីណា ហើយនៅថ្ងៃបន្តបន្ទាប់ទៀតនឹងមានបញ្ចាំងភាពយន្តឯកសាររបស់ផលិតករជុំ សុភាផងដែរ។
នៅក្នុងពិធីបើកនៅថ្ងៃសុក្រនេះនឹងមានបង្ហាញស្នាដៃរបស់វិចិត្រករ លឹម សុកចាន់លីណា ហើយនៅថ្ងៃបន្តបន្ទាប់ទៀតនឹងមានបញ្ចាំងភាពយន្តឯកសាររបស់ផលិតករជុំ សុភាផងដែរ។
តំបន់ទន្លេមេគង្គគឺជាតំបន់ដែលមានប្រព័ន្ធអេកូឡូស៊ីដ៏ធំដែលគាំទ្រដល់ជីវិតពលរដ្ឋជាង៦០លាននាក់នៅក្នុងប្រទេសចំនួន៦។ នៅអាងទន្លេមេគង្គក្រោមផ្តល់ត្រីសម្រាប់ចឹញ្ចឹមពលរដ្ឋច្រើនជាងទន្លេណាៗទាំងអស់នៅលើពិភពលោក។
មានទំនប់វារីអគ្គិសនីជាង១៥០កំពុងត្រូវបានគេគ្រោងនឹងសាងសង់ឡើង និងខ្លះកំពុងត្រូវបានគេសាងសង់ពីលើទន្លេមេគង្គនិងដៃរបស់វា។ ប្រសិនបើទំនប់ទាំងនោះ ត្រូវបានសាងសង់មែនវានឹងមានការកែប្រែដល់ប្រព័ន្ធទឹកនិងជីវិតរស់នៅរបស់ពលរដ្ឋដែលពឹងអាស្រ័យលើទន្លេនេះ។