អង្គការសុខភាពពិភពលោក WHO និយាយកាលពីថ្ងៃពុធថា ស្ថានការណ៍នៅក្នុងតំបន់ទ្វីបអាហ្វ្រិកភាគខាងលិចដែលមានការឆ្លងរាលដាលដ៏ខ្លាំងនៃមេរោគអ៊ីបូឡា កំពុងមានភាពដុនដាបកាន់តែខ្លាំងឡើងៗ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានហៅការចម្លងមេរោគនេះថាកំពុង«រាលដាលកាន់តែខ្លាំងឡើង»នៅក្នុងតំបន់នេះ។
អង្គការ WHO និយាយថា ប្រទេសសៀរ៉ាឡេអូនមានការចម្លងមេរោគអ៊ីបូឡា «ច្រើនជាងគេ» ដោយមានអ្នកឆ្លងមេរោគដល់ទៅចំនួន ៤២៥នាក់ក្នុងពេល ១០ថ្ងៃចុងក្រោយនេះ ហើយបានកត់សម្គាល់ថា ប្រទេសជិតខាងហ្គីណេ ក៏កំពុងឃើញការឆ្លងមេរោគ«កាន់តែច្រើនឡើង»ដែរ។
មានមនុស្សជាង៤.៥០០នាក់បានស្លាប់ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺអ៊ីបូឡា កាលពីចុងឆ្នាំមុនមក។
នៅក្នុងសហរដ្ឋអាមេរិក សមាជិករដ្ឋសភានឹងធ្វើសវនាការនោថ្ងៃព្រហស្បតិ៍នេះ ដើម្បីសាកសួរមន្រ្តីសុខាភិបាលជាន់ខ្ពស់អំពីវិធីឆ្លើយតបរបស់អាមេរិកទល់នឹងជំងឺនេះ៕