សេតវិមាន​ការពារ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​របស់​លោក​ ត្រាំ

លោក Stephen Miller ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។

សេតវិមាន​កាលពី​ថ្ងៃ​អាទិត្យ​បាន​ការពារ​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ក្នុង​ការ​កសាង​ជញ្ជាំង​តាម​បណ្តោយ​ព្រំដែន អាមេរិក​ និង​មិកស៊ិក ​ដើម្បី​រារាំង​អន្តោប្រវេសន៍​ខុស​ច្បាប់​ បើ​ទោះ​ជា​លោក​បាន និយាយ​ថា​លោក​មិនចាំ​បាច់​ធ្វើ​ក្តី។

លោក ​Stephen Miller​ ទីប្រឹក្សា​លោក​ប្រធានាធិបតី ​ត្រាំ ​ដែល​មាន គំនិត​តឹងតែង​ខាង​កិច្ចការ​អន្តោប្រវេសន៍​ បាន​ថ្លែង​ប្រាប់​បណ្តាញ​ទូរទស្សន៍ ​Fox News​ កាលពី​ថ្ងៃអាទិត្យ​ថា៖

«លោក​ប្រធានាធិបតី​អាច​យក​ជម្រើស​មិន​អើពើ​ចំពោះ​វិបត្តិនេះ​ តែលោក​មិន​រើស យក​ជម្រើស​នោះ​ទេ‍»។

លោក​ Miller ​បាន​វាយ​ប្រហារ​លោក​អតីត​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ George W. Bush ​ចំពោះ​អំពើ​ក្បត់​ដ៏គួរ​ឲ្យភ្ញាក់​ផ្អើល​ដល់​ ប្រទេស​អាមេរិក​រយៈពេល​ជិត២​ទសវត្សរ៍​កន្លង​ទៅ ​នៅពេល​ចំនួន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​កើន​ឡើង​៤ដង​ដែល​បាន​ចូល​មកកាន់​ប្រទេស​អាមេរិក​មកដល់​ពេល បច្ចុប្បន្ន​នេះ។​ តែ​លោកMiller ​ថា​នៅ​ទី​បំផុត​គឺថា​ គេ​មិន​អាច​ស្រម៉ៃ​ឃើញ​ប្រទេស ដ៏​ខ្លាំង​មួយ​ដែល​គ្មាន​ព្រំដែន​សុវត្តិភាព​នោះ​ទេ‍»។

លោក ​Miller ​បាន​បញ្ជាក់​បន្ថែម​ថា ​វិធានការ​លោក ​ត្រាំ​គឺកំពុង​ការពារ​ព្រំដែន​របស់​យើង​ខ្លួនឯង‍​ ហើយ​បាន​ហៅ​បញ្ហា​អន្តោប្រវេសន៍​ថា​ជា​ការ​គំរាម​របស់​ប្រទេស​យើង។

លោក ​Miller​ ថា ​វិធានការ​របស់​លោក​ប្រធានាធិបតី​ ត្រាំ ​ដែលបាន​ប្រកាស​ដាក់ ប្រទេស​ក្នុង​ភាព​អាសន្ន​កាលពី​ថ្ងៃសុក្រ​ក្រោម​ហេតុផល​នៃច្បាប់​ឆ្នាំ​១៩៧៦ ​ដែល​ផ្តល់​អំណាច​ដល់​ប្រធានាធិបតី ​ប្រកាស​ភាពអាសន្ន​របស់​ប្រទេស ​បើទោះ​ជាការ​ប្រកាស​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន​ចំនួន​៥៩ ​លើក​តាំងពី​ច្បាប់នោះ​ចេញ​ គ្មាន​ពាក់​ព័ន្ធនឹង​រឿង​អន្តោប្រវេសន៍​ នៅពេល​ប្រធានាធិបតី ​ព្យាយាម​លុប​ចោល ​ការ​បដិសេធ​របស់​សភា​ដើម្បី​ បោះឆ្នោត​គាំទ្រ​នូវថវិកា​សម្រាប់​សំណើ​ពិសេស​ណាមួយ​ក្តី។

លោក​ត្រាំ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ​គឺដើម្បី​ចៀសវាង​សភា ​ដែល​បដិសេធ​សំណើ​ថវិកា​៥ពាន់​ ៧រយ​លាន​របស់​លោក​ដើម្បី​កសាង​ជញ្ជាំង​ បើ​ទោះ​ជា សភា​បាន​យល់​ព្រម​ផ្តល់​ថវិកា​ចំនួន​១ពាន់​៣រយ​លាន​សម្រាប់​សាង​សង់​របង​ព្រំដែន ចម្ងាយ​៩០​គីឡូម៉ែត្រ ​ក្នុង​ចម្ងាយ​សរុប​៣២០​គីឡូម៉ែត្រ​ក្តី។ ​តម្រូវការ​ថវិកា​របស់​លោក​ប្រធានាធិបតី​គឺ​៨ពាន់​លានដុល្លារ​ ដែល​ត្រូវ​សាងសង់​នៅ​ដំណាច់​ឆ្នាំ​២០២០ ​គឺ​ប៉ុន្មាន សប្តាហ៍​មុន​ពេល​លោក​ត្រាំ​ឈរ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​ជាប់​ឆ្នោត​ជាថ្មី ​ក្នុង អាណត្តិ​ទី២ ​ដែល​មាន​រយៈពេល​៤ឆ្នាំ​នោះ។ ​តែលោក​ ត្រាំ​ប្រឈម​នឹង​ការប្តឹង​ជំទាស់​នឹង​វិធានការ​របស់​លោក​រួចជា​ស្រេច។