ការរាប់សន្លឹកឆ្នោតកំពុងដំណើរការនៅតំបន់ Somaliland ក្រោយពីសាធារណរដ្ឋបំបែករដ្ឋនេះបានបោះឆ្នោតប្រធានាធិបតីរបស់ខ្លួន។
បេក្ខជនបីនាក់កំពុងប្រកួតប្រជែងជំនួសតំណែងលោកប្រធានាធិបតី Ahmed Mohamed Mohamoud ដែលសម្រេចចិត្តមិនឈរឈ្មោះបោះឆ្នោតជាថ្មីទៀត។បេក្ខជនបីនាក់នោះគឺលោក Muse Bihi Abdi នៃគណបក្ស Kulmiye និងលោក Faysal Ali Warabe នៃគណបក្ស UCID ហើយនិងលោក Abdirahman Mohamed Abdullahi នៃគណបក្ស Waddani បានបោះឆ្នោតកាលពីថ្ងៃចន្ទនៅរដ្ឋធានី Hargeisa។
គណៈកម្មការបោះឆ្នោតតំបន់ Somaliland និយាយថា ការបោះឆ្នោតនេះធ្វើឡើងដោយគ្មានហិង្សាក្នុងមណ្ឌលបោះឆ្នោតទាំង៦នៅសាធារណរដ្ឋនេះ។ គណៈកម្មាធិការនេះនិយាយថា មានឧបទ្ទេវហេតុមួយនៅតំបន់ Togdher ដែលមានមនុស្សយ៉ាងតិចម្នាក់បានរងរបួសក្រោយពីកាំភ្លើងរបស់ទាហានម្នាក់រេលកៃ។
នៅតាមការិយាល័យបោះឆ្នោតជាង១ពាន់៦រយកន្លែង មានតែការិយាល័យខ្លះប៉ុណ្ណោះមានមនុស្សតម្រង់ជួរបោះឆ្នោតនៅពេលបញ្ចប់ការបោះឆ្នោតនៅម៉ោង៦ល្ងាច។ មន្ត្រីបោះឆ្នោតបានអនុញ្ញាតឲ្យអ្នកតម្រង់ជួរបោះឆ្នោតបានបោះឆ្នោតហើយទើបបិទការិយាល័យ។ លទ្ធផលបោះឆ្នោតចុងក្រោយត្រូវគេរំពឹងថា នឹងចេញក្នុងពេលបីបួនថ្ងៃទៀត៕