អង្គការសិទ្ធិមនុស្សដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉កដែលលើកស្ទួយសេរីភាពសារព័ត៌មានបានទាមទារឲ្យវៀតណាមទម្លាក់ចោលការចោទប្រកាន់ដ៏ធ្ងន់ធ្ងរប្រឆាំងលោក Kim Quoc Hoa អតីតបណ្ណាធិការនៃកាសែត Elderly។
គណៈកម្មាធិការការពារអ្នកកាសែតក៏បានសុំឲ្យរដ្ឋាភិបាលវៀតណាមអនុញ្ញាតិឲ្យបណ្តាញព័ត៌មានដើរតួនាទីឲ្យមានតុល្យភាពដោយគ្មានការភ័យខ្លាចពីការដាក់ទណ្ឌកម្មនានា។
លោក Hoa បានរងការចោទប្រកាន់នៅដើមសប្តាហ៍នេះពីការបញ្ចេញព័ត៌មានសម្ងាត់ដែលទាក់ទិននឹងសន្តិសុខជាតិ ហើយនិងរំលោភសេរីភាពនិងសិទ្ធិតាមបែបប្រជាធិបតេយ្យនៅក្នុងការបោះពុម្ភផ្សាយអត្ថបទដែលបញ្ចេញព័ត៌មានមិនពិតដែលជាការរំលោភខាងព្រហ្មទណ្ឌនៅក្រោមមាត្រា២៥៨នៃក្រុមព្រហ្មទណ្ឌរបស់វៀតណាម។
អ្នកសរសេរប្លុក Huynh Ngoc Chenh អតីតបណ្ណាធិការនៃកាសែតយុវជន (Thanh Nien) បានប្រាប់ VOA ផ្សាយជាភាសាវៀតណាមថា បណ្តាញព័ត៌មានបានជួបប្រទះនឹងកាត់ទោស។
លោកChenh និយាយថា កាលមុន លោក Hoa បានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលផ្តួចផ្តើមដោយប្រធានគណបក្សកុម្មុនិស្ត។ ក៏ប៉ុន្តែ បន្ទាប់មក លោកបានត្រូវគេបណ្តេញចេញពីតំណែងហើយរងការចោទប្រកាន់។ យុទ្ធនាការប្រឆាំងអំពើពុករលួយនោះទំនងជាបរាជ័យហើយ។
លោក Chenh បាននិយាយបន្តទៀតថា លោក Hoa ជាបណ្ណាធិការជាន់ខ្ពស់កាសែតលើកទីមួយដែលកាន់កាប់ដោយរដ្ឋដែលត្រូវបានកាត់ទោសនៅក្រោមមាត្រា២៥៨ដែលជាច្បាប់ប្រឆាំងរដ្ឋមានភាពស្រពេចស្រពិលដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយអង្គការសិទ្ធិមនុស្សពីការបំភិតបំភ័យអ្នកប្រឆាំងនោះ៕