ភ្នំពេញ —
រដ្ឋាភិបាលកម្ពុជាបានព្រមានវិទ្យុអាស៊ីសេរី RFA និងកាសែត The Cambodia Dailyឲ្យចៀសវាងការប្រើប្រាស់ពាក្យសម្តីដែលមានចរិកលក្ខណៈវាយប្រហារឬប្រឌិតនិងថាប្រសិនបើនៅតែបន្តគ្មានការកែប្រែរដ្ឋាភិបាលកម្ពុជាអាចនឹងចាត់វិធានការតាមផ្លូវច្បាប់។
ប្រតិកម្មបែបនេះធ្វើឡើងក្នុងសន្និសីទកាសែតនៅថ្ងៃសុក្រនេះដើម្បីស្រាយបំភ្លឺលើអត្ថបទដែលចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជាបានលក់សិទ្ធិនៃការចុះបញ្ជីកប៉ាល់ពាណិជ្ជកម្មដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី។ កាសែតThe Cambodia Daily កាលពីថ្ងៃទី២៩ខែមិនាឆ្នាំ២០១៣បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា«រាជរដ្ឋាភិបាលកម្ពុជាបានលក់សិទ្ធិនៃការចុះបញ្ជីកប៉ាល់ពាណិជ្ជកម្ម»។ អត្ថបទមួយទៀតរបស់វិទ្យុអាស៊ីសេរីដែលមានចំណងជើងថា«លោកហ៊ុនសែនសារភាពថាកម្ពុជាមិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ» ចុះផ្សាយនៅថ្ងៃទី២២ខែមិនាឆ្នាំ២០១៤។
អ្នកនំាពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី លោកផៃ ស៊ីផានបានចាត់ទុកអត្ថបទទាំងពីរនេះមានចរិកវាយប្រហារ និងប្រឌិតសុទ្ធសាទនិងខ្វះវិជ្ជាជីវៈសារព័ត៌មាន។ លោកបន្ថែមថារដ្ឋាភិបាលកម្ពុជាគ្រាន់តែបានផ្តល់សិទ្ធិក្នុងការចុះឈ្មោះកប៉ាល់ពាណិជ្ជកម្មទៅឲ្យក្រុមហ៊ុនមិនមែនមានន័យថាជាការលក់នោះទេ។
«អាហ្នឹងជាចំណងជើងមួយដែលធ្វើការវាយប្រហារប្រឌិតសុទ្ធសាធ។ លោកនាយករដ្ឋមន្ត្រីសារភាពថាកម្ពុជាមិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្របានឡើយ។ហ៊ុនសែនដែលនិយាយចឹងមកពីណា? ពាក្យ«សារភាព»ហ្នឹងមកពីណា? មានវិជ្ជាជីវៈមកពីណាដែរកន្លែងហ្នឹង? កុំថែមពាក្យកុំថែមមនោសញ្ចេតនាក្នុងហ្នឹង។ ការលែបខាយក្មេងតាមចិញ្ចើមថ្នល់»។
អ្នកនាំពាក្យរូបនេះជំរុញឲ្យអ្នកសារព័ត៌មានចៀសវាងការប្រើពាក្យដែលមានចរិកវាយប្រហារឬប្រឌិតហើយថាមកទល់ពេលបច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាមិនទាន់មានគម្រោងដាក់ពាក្យប្តឹងអ្វីទេ។ ប៉ុន្តែប្រសិនបើនៅតែគ្មានការកែប្រែនោះទេ លោកព្រមានថារដ្ឋាភិបាលទំនងជានឹងចាត់វិធានការតាមផ្លូវច្បាប់។
«យើងបានផ្តល់ព័ត៌មានឲ្យគេកែតម្រូវ។ ឥឡូវជាវគ្គសម្រាប់អប់រំមួយ។ ករណីនីមួយៗយើងបានកត់ត្រាទុក។ បើមិនកែយើងនិងចាត់វិធានការតាមច្បាប់។ យើងនឹងធ្វើតែធ្វើពេលណាយើងប្រាប់នៅពេលក្រោយទៀត។
នេះមិនមែនជាលើកទី១មួយទេដែលគេតែសង្កេតឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជាបានរិះគន់និងព្រមានសារព័ត៌មានដូចជាThe Cambodia Daily វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ(VOA) និងភ្នំពេញប៉ុស្តិ៍ ថាមានភាពលម្អៀងទៅកាន់គណបក្សប្រឆាំង។
លិខិតរបស់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២ខែមេសាឆ្លើយតបទៅនឹងលោកផៃ ស៊ីផានបានលើកឡើងថាការដកស្រង់ពាក្យសម្តីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីគឺធ្វើឡើងដោយត្រឹមត្រូវ។ ក្នុងសំបុត្រក៏បានស្នើសុំឲ្យលោកផៃស៊ីផានបញ្ជាក់ឲ្យបានច្បាស់ពីកំហុសជាក់លាក់ដែលរដ្ឋាភិបាលចង់ឲ្យមានការកែប្រែ។
លោកមឿន ឈានណារិទ្ធិនាយកនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានចាត់ទុកការលើកឡើងនិងការព្រមានរបស់មន្ត្រីរដ្ឋាភិបាលថាជារឿងដដែលៗទាក់ទងទៅនឹងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។ លោកបន្ថែមថាអ្នកសារព័ត៌មានគួរស្វាគមន៍ចំពោះការរិះគន់នានាពីមន្ត្រីរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាកែលម្អវិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែប្រសើរ។ក៏ប៉ុន្តែក្នុងសង្គមប្រជាធិបតេយ្យមិនគួរឲ្យមានការចាត់វិធានការធ្ងន់ធ្ងរទៅលើស្ថាប័នសារព័ត៌មាននោះទេ។
«អ្នកសារព័ត៌មានយើងវាសុំាទៅហើយពីការរិះគន់ និងការវាយប្រហារដោយមន្ត្រីរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែយើងទទួលស្វាគមន៍ចំពោះការរិះគន់ពីសំណាក់មន្ត្រីរដ្ឋាភិបាលដើម្បីកែប្រែវិជ្ជាជីវៈរបស់យើង»។
វីអូអេសំឡេងសហរដ្ឋអាមេរិកនៅមិនទាន់អាចស្នើសុំសេចក្តីអធិប្បាយឆ្លើយតបទៅនឹងការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាពីលោកBernie Krisher ចាងហ្វាងបោះពុម្ភផ្សាយរបស់កាសែតThe Cambodia Dailyបាននៅឡើយទេនៅល្ងាចថ្ងៃសុក្រនេះ៕