វ៉េណេស៊ុយអេឡា អ៊ីរ៉ង់ ជនជាតិអ៊ុយហ្គ័រ​ជាប់ឃុំ​នៅ​ចិន​ស្ថិត​ក្នុង​ចំណោម​បញ្ហា​ដែល​ត្រូវ​បាន​បញ្ជូល​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​អាមេរិក

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo ថ្លែងនៅក្នុង​ថ្ងៃផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ការអនុវត្ត​សិទ្ធិមនុស្សឆ្នាំ២០១៨ នៅក្រសួងការបរទេស រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

របាយការណ៍​​​បាន​បង្ហាញ​បញ្ហា ដូចជា​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​និទណ្ឌភាព​ក្នុង​ចំណោម​កងកម្លាំង​សន្តិសុខ​ទាំងអស់ និង​នៅក្នុង​រដ្ឋាភិបាល​លោក Maduro ការជួញដូរ​មនុស្ស​ និង​ការរំលោភ​លើកម្លាំង​ពលកម្ម​កុមារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ជាដើម។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​កំពុង​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា និង​ការរំលោភបំពាន​នៅ​តាម​ប្រទេសនានា​ ដែល​មាន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​នៃ«​របាយការណ៍​ពី​ការ​អនុវត្ត​សិទ្ធិមនុស្ស​សម្រាប់​ឆ្នាំ២០១៨»។

សម្រាប់​ប្រទេស​វេ៉ណេស៊ុយអេឡា​ របាយការណ៍​បាន​ដកស្រង់​ពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ ការបង្ក្រាប​លើ​សេរីភាព​នៃ​ការបញ្ចេញមតិ​ និង​ការរឹតត្បិត​ការចូលរួម​នយោបាយ​ជាដើម។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា ​ការបោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៨ បាន​ធ្វើ​ដែល​បានធ្វើ​ឲ្យ​លោក Nicolas Maduro​ ជាប់ឆ្នោត​គឺ​ការ​បោះឆ្នោត​មិន​ត្រឹមត្រូវ។ ការបោះឆ្នោត​នោះ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​ធ្វើ​ពហិការ​ និង​ត្រូវ​បាន​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ។

របាយការណ៍​របស់​ក្រសួង​ការបរទេស​ក៏​បាន​ចង្អុលបង្ហាញ​បញ្ហា​មួយ​ចំនួន​ ដូចជា​ ការប្រព្រឹត្ត​អំពើ​ពុករលួយ​ និង​និទណ្ឌភាព​ក្នុង​ចំណោម​កងកម្លាំង​សន្តិសុខ​ទាំងអស់ និង​នៅក្នុង​រដ្ឋាភិបាល​លោក Maduro ការជួញដូរ​មនុស្ស​ និង​ការរំលោភ​លើកម្លាំង​ពលកម្ម​កុមារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ ដែល​រដ្ឋាភិបាល​បាន​ធ្វើការ​តិចតួច​បំផុត​ដើម្បី​លុបបំបាត់ការរំលោភបំពាន​ទាំងនេះ។

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្លែង​ថា «ស្ថានភាព​នៅក្នុង​ប្រទេស​ទាំង​នេះ​កំពុង​ធ្លាក់​ចុះ។ វា​គឺ​សោកនាដកម្ម។ ស្ថានភាព​មនុស្សធម៌​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​បំផុត។ ប្រជាពលរដ្ឋ​កំពុង​ស្រេកឃ្លាន​ និង​មិន​អាច​ទទួល​បាន​ថ្នាំ​ព្យាបាល​ពេល​ធ្លាក់​ខ្លួន​ឈឺ»។

ចំណែក​ឯ​ប្រទេសអ៊ីរ៉ង់វិញ​ របាយការណ៍​បាន​រាយការណ៍​ថា «កំណត់​ត្រា​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នៅតែ​មាន​ស្ថានភាព​អាក្រក់​បំផុត​ និង​កាន់​តែ​អាក្រក់​នៅក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ទៀត»។ សម្រាប់​ប្រទេសចិន របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ចិន​បាន​ចាប់ខ្លួន​ក្រុមជនជាតិ​ភាគតិច​កាន់សាសនា​ឥស្លាម​រាប់សែននាក់​ដាក់​ក្នុង​ជំរំ​ឃុំឃាំង​នៅខេត្តស៊ីនជាំង៕